TAG
មន្ទីរពហុព្យាបាលម្លិះដង្កោ
ក្រសួងសុខាភិបាលព្រមានបិទនិងផាកពិន័យមន្ទីរពហុព្យាបាលម្លិះដង្កោ១០លានរៀល
ក្រសួងសុខាភិបាល ព្រមានបិទ និងផាកពិន័យអន្តរកាណ៍មន្ទីរពហុព្យាបាលម្លិះដង្កោ ចំនួន ១០លានរៀល ករណីយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅទីកន្លែងរបស់ខ្លួនដោយខុសច្បាប់។
ជាងនេះទៅទៀត ក្រសួងសុខាភិបាលក៏បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះខុសពីការណែនាំរបស់ខ្លួនលើម្ចាស់គ្លីនិកឯកជន។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសពីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាលម្លិះដង្កោ របស់ខ្លួនដោយខុសច្បាប់ដែលក្រសួងសុខាភិបាលបានហាមឃាត់។
កន្លងមក ក្រសួងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួន ចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។ ទោះបីជាមានសេចក្ដីណែនាំបែបនេះក្ដី ក៏លោកវេជ្ជបណ្ឌិត ស៊ឹម វន់ ដែលជាម្ចាស់មន្ទីរពហុព្យាបាលម្លិះដង្កោ នៅតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ដដែល។
ក្រសួងណែនាំទៅលោកវេជ្ជបណ្ឌិត ស៊ឹម...