TAG
មហាសន្និបាតបក្សកុម្មុយនីស្តចិន
ទស្សនៈ៖ រូបភាពនៃមហាសន្និបាតបក្សកុម្មុយនីស្តចិនបង្ហាញពីការបែកបាក់ផ្ទៃក្នុងបក្ស
មហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី២០ ដែលបានបិទបញ្ចប់កាលពីថ្ងៃទី២២ តុលា បានបន្សល់ទុកនូវរូបភាពអាក្រក់មួយក្នុងទំព័រប្រវត្តិសាស្ត្រនៃប្រទេសមហាអំណាចកុម្មុយនីស្តនៅអាស៊ី គឺការបែកបាក់ក្នុងចំណោមមេដឹកនាំកំពូលៗរបស់គណបក្ស។
អ្នកសង្កេតការណ៍ជាច្រើនបានមើលឃើញរូបភាពនៃការបែកបាក់មេដឹកនាំកំពូលៗក្នុងបក្សកុម្មុយនីស្តចិន នៅថ្ងៃដែលមហាសន្និបាតបក្សឈានទៅដល់ការបោះឆ្នោតតែងតាំងមេដឹកនាំមួយចំនួនឱ្យឡើងដល់កម្រិតកំពូលបំផុតក្នុងបក្ស តែបែរជាមេដឹកនាំកំពូលៗបក្សស្រាប់ទៅហើយ គឺយ៉ាងតិចចំនួន ៣រូបត្រូវបានទម្លាក់ឋានៈ និងមុខនាទី ដែលក្នុងនោះមាននាយករដ្ឋមន្ត្រី លី ឃឺជាំង ដែលបុរសនេះត្រូវមជ្ឈដ្ឋានជាច្រើនគិតថាអាចនឹងស្នងតំណែងជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តពីលោក ស៊ី ជីនពីង។
រឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះ គឺការទម្លាយរូបភាពវីដេអូមួយបានឃើញក្រុមមន្ត្រីមហាសន្និបាតក្រៀកស្មាអតីតប្រធានាធិបតី លោក ហ៊ូ ជិនតាវ ដែលជាប្រធានាធិបតីមុនអាណត្តិលោក ស៊ី ជីនពីង...