30 C
Phnom Penh

TAG

យិន ម៉េងលី

ពលរដ្ឋ​ខេត្ត​បាត់ដំបង​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ចិន​ប្រើ​បច្ចេកទេស​កុំ​ឲ្យ​ហុយ​ដី​ប៉ះពាល់​សុខភាព​ពលរដ្ឋ

ពលរដ្ឋ​នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង រាប់​រយ​នាក់ នាំគ្នា​តវ៉ា ៣​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៤ ខែ​មីនា ដើម្បី​ទាមទារ​ឲ្យ​ខាង​ក្រុមហ៊ុន​គោរព​សន្យា​កសាង​ផ្លូវ​ចាក់​បេតុង និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​ពលរដ្ឋ​នៅ​ពេល​ដឹកជញ្ជូន​ថ្មភ្នំ​តាម​រថយន្ត​ធំៗ។ តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​តាគ្រាម ស្រុក​បាណន់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជា​រៀងរាល់​ថ្ងៃ​មាន​រថយន្ត​ធំៗ​រាប់​រយ​គ្រឿង​ដឹក​ថ្មភ្នំ​ជាច្រើន​តោន ឆ្លងកាត់​ភូមិ​របស់​ពួកគាត់ ធ្វើ​ឱ្យ​ហុយ​ធូលី​ជ្រុះ​ថ្ម​រាយប៉ាយ​ពេញ​ផ្លូវ និង​សំឡេង​រំខាន​ដល់​សិស្ស​កំពុង​សិក្សា។ លោក​ថា រថយន្ត​ដឹក​ថ្មភ្នំ​ទាំងនោះ​បើក​លឿនៗ​ងាយ​នឹង​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​សុខភាព​ពលរដ្ឋ ជាពិសេស​កុមារ​ដែល​ធ្វើ​ដំណើរ​ទៅ​រៀន​តាម​ដង​ផ្លូវ។...

Latest news