31.6 C
Phnom Penh

TAG

លិម គិមយ៉ា

អ្នក​សង្កេតការណ៍៖ ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ធំ​បំផុត​ប្រព្រឹត្ត​ដោយ​គ្រួសារ​ហ៊ុន

អ្នក​សង្កេតការណ៍​កម្ពុជា ចាត់ទុក​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដ៏​ធំ​បំផុត​ដែល​ប្រព្រឹត្ត​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ប៉ុន្តែ​បើ​គ្រួសារ​ហ៊ុន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទេ ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មករា នេះ​ថា ដោយសារតែ​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​ជា​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ ទើប​ឃាតករ​សម្រេច​រត់​គេច​ខ្លួន​ចូល​ទឹកដី​ខ្មែរ ជាពិសេស​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​លោក ហ៊ុន...

លោក មុត ចន្ថា បារម្ភ​ថា​ឃាតករ​និង​ជនសង្ស័យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា អះអាង​ថា សុវត្ថិភាព​ឃាតករ និង​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ថា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ នៅ​ពេល​ដែល​ពួកគេ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ មករា នេះ ដោយ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ឃាតករ និង​បុរស​ម្នាក់​ដែល​រូបលោក​ផ្ទាល់ និង​មហាជន​កំពុង​ចាត់ទុក​ថា​ជា​ជនសង្ស័យ​ក្នុង​ឃាតកម្ម​នេះ​ដែរ​នោះ​មាន​ឈ្មោះ​ថា ពេជ្រ គឹមស្រ៊ិន។ លោក​បន្ត​ថា ពួកគេ​អាច​នឹង​ស្លាប់​ដោយ​មូលហេតុ​ផ្សេងៗ។ លោក​បន្ត​ថា...

សមត្ថកិច្ច​កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ដែល​បាញ់​សម្លាប់​លោក លិម គិមយ៉ា ទៅ​សមត្ថកិច្ច​ថៃ​តាម​ការ​ស្នើសុំ

កម្ពុជា​នឹង​បញ្ជូន​ជនសង្ស័យ​ជនជាតិ​ថៃ ឈ្មោះ Ekkalak Pheanol ដែល​បាន​បាញ់​សម្លាប់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ធំ លោក លិម គិមយ៉ា ឱ្យ​ទៅ​ភាគី​ថៃ វិញ តាម​ការ​ស្នើសុំ​របស់​សមត្ថកិច្ច​ថៃ ក្រោយ​ពេល​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​បាន​ក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ពុធ ទី​០៨ ខែ​មករា ឆ្នាំ​២០២៥។ ជនរងគ្រោះ​ឈ្មោះ លិម គិមយ៉ា ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៥១ ជនជាតិ​ខ្មែរ​សញ្ជាតិ​បារាំង ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំនួន ៣​គ្រាប់ កាលពី​វេលា​ម៉ោង...

Latest news

© 2021, ដេលី. All rights reserved.