TAG
លីម ប៊ុណ្ណា
អង្គការអន្តរជាតិរកឃើញថាគ្រួសារនិងសាច់ញាតិលោក ហ៊ុន សែន នៅពីក្រោយឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា
អង្គការឃ្លាំមើលបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមានថា កត្តាចម្បងដែលធ្វើឲ្យមានវិនាសកម្មព្រៃឈើនៅកម្ពុជា គឺដោយសារគ្រួសារលោក ហ៊ុន សែន ជាអ្នកកាងពីក្រោយ។
ក្នុងរបាយការណ៍ស្រាវជ្រាវដែលមានកម្រាស់ ៥៣ទំព័ររបស់អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញផ្សាយកាលពីថ្ងៃទី២២ ខែកញ្ញា បានរៀបរាប់អំពីមែកធាងនៃការកាប់ឈើដោយខុសច្បាប់នៅកម្ពុជា។
របាយការណ៍ស្រាវជ្រាវរបស់អង្គការគំនិតផ្ដួចផ្ដើម ក៏បានរំលេចអំពីដំណើរការនៃគ្រួសារលោក ហ៊ុន សែន ក្នុងការគ្រប់គ្រងលើក្រុមឧកញ៉ាដែលជាឈ្មួញរកស៊ីព្រៃឈើ...
សកម្មជនថាការតែងតាំងឧក្រិដ្ឋជនបំផ្លាញព្រៃឈើជាជំនួយការនាយករដ្ឋមន្ត្រីជះឥទ្ធិពលអាក្រក់ដក់សង្គមជាតិ
សកម្មជនបរិស្ថានអះអាងថា ការតែងតាំងលោក លីម ប៊ុណ្ណា ហៅខ្នា ដែលជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅកម្ពុជា ដែលបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ធ្លាប់បញ្ជាឱ្យសមត្ថកិច្ចស៊ើបអង្កេត និងអនុវត្តច្បាប់នោះ បានជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ។
កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន បានសម្រេចតែងតាំងលោក លីម ប៊ុណ្ណា ហៅខ្នា ជាជំនួយការលោក...