TAG
សមាគមខ្មែរ CMAA
កិច្ចសម្ភាសន៍ពិសេសជាមួយលោក សុធា ជៀមរួម (Sothea Chiemruom) ប្រធានសមាគមខ្មែរ CMAA
សមាគមខ្មែរក្នុងទីក្រុងឡូវែល នៃរដ្ឋម៉ាសាជូសេធ CMAA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៥ ក្រោយពេលពលរដ្ឋខ្មែរត្រូវបានសហរដ្ឋអាមេរិកទទួលឲ្យមករស់នៅក្នុងរដ្ឋមួយនេះពីជំរំជនភៀសខ្លួនក្នុងប្រទេសថៃ បន្ទាប់ពីរបបខ្មែរក្រហមបិទបញ្ចប់។
សមាគមខ្មែរមួយនេះត្រូវបានបង្កើតឡើងដើម្បីជួយគ្នាទៅវិញទៅមកក្នុងកិច្ចការសម្រួលខាងផ្នែកភាសា ផ្នែកវប្បធម៌ សង្គមកិច្ច និងការជួយបង្រៀនដល់ពលរដ្ឋខ្មែរណាដែលមានបំណងចង់ចូលសញ្ជាតិអាមេរិកាំងផងដែរ។
តទៅនេះ សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក សុធា ជៀមរួម (Sothea Chiemruom) ប្រធានសមាគមខ្មែរ CMAA ក្នុងទីក្រុងឡូវែល (Lowell) អំពីទស្សនវិស័យ និងចក្ខុវិស័យរបស់លោកក្នុងការជួយដល់សមាគម និងជួយដល់ពលរដ្ឋខ្មែរក្នុងទីក្រុងមួយនេះ។