40.5 C
Phnom Penh

TAG

សហព័ន្ធ​កីឡាប្រដាល់

អ្នក​អត្ថាធិប្បាយ​កីឡា​ប្រដាល់​ថា​មន្ត្រី​ថ្នាក់​ក្រោម​និង​ម្ចាស់​ក្លឹប​មួយ​ចំនួន​ទ្រាំ​នឹង​ការ​គាប​សង្កត់

អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ ទម្លាយ​ថា សព្វថ្ងៃ​នេះ មន្ត្រី​ថ្នាក់​ក្រោម និង​ម្ចាស់​ក្លឹប​ប្រដាល់​មួយ​ចំនួន​កំពុង​ទ្រាំ​នឹង​ការ​គាប​សង្កត់​របស់​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ដែល​គ្មាន​ច្បាប់​កំណត់​នៃ​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ រហូត​ធ្វើ​ឱ្យ​បាត់បង់​សមត្ថភាព​កីឡាករ​ប្រដាល់​ល្បីៗ​ជា​បន្តបន្ទាប់​នៅ​ពេលនេះ។ អ្នក​អត្ថាធិប្បាយ​វិស័យ​កីឡា​ប្រដាល់ លោក ហេរ៉ូ បាន​ចេញ​វីដេអូ​ឃ្លីប​កាលពី​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ ថា អ្នក​ដែល​កំពុង​រង​នូវ​ការ​គាប​សង្កត់​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់ កំពុងតែ​ទ្រាំ​ឱ្យ​ផុត​ព្រឹត្តិការណ៍​ស៊ីហ្គេម​ខាងមុខ​នេះ ព្រោះ​ថា​ការ​ផ្គូផ្គង​កីឡាករ​ប្រដាល់​កន្លងមក​គ្មាន​ច្បាប់​កំណត់​ច្បាស់លាស់​ឡើយ គឺ​ធ្វើ​ទៅ​តាម​តែ​ការ​ចង់​បាន​របស់​អ្នក​មាន​អំណាច ដែល​ពេល​ខ្លះ​ជំរុញ​ឱ្យ​កីឡាករ​ប្រដាល់​ចូល​ប្រកួត​ក្នុង​មួយ​សប្តាហ៍​រហូត​ទៅ​ដល់ ២​ដង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់​កម្លាំង​កីឡាករ​ប្រដាល់ និង​ធ្វើ​ឱ្យ​ខូច​កីឡាករ​ថែម​ទៀត។ លោក ហេរ៉ូ លើកឡើង​ថា គ្មាន​កីឡាករ​ប្រដាល់​បរទេស​ណា​ចេញ​ប្រកួត​មួយ​អាទិត្យ​ម្តង...

Latest news