27 C
Phnom Penh

TAG

សុក សំអឿន

កម្ពុជា​ប្រកាស​មិន​ទទួលស្គាល់​ព្រំដែន​ដែល​កំណត់​ដោយ​ការ​ប្រើ​កម្លាំង​កងទ័ព​ច្បាំង​ដណ្ដើម

រាជរដ្ឋាភិបាល​កម្ពុជា បដិសេធ​ចំពោះ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ពីរ​ភាគី ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា អះអាង​ក្នុង​ពេល​ធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានការណ៍​វិវត្ដ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​នៅ​កន្លែង​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន មិនមែន​ជា​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ទេ ដូច្នេះ​ការ​កំណត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​រង់ចាំ​ក្រុម​ការងារ​ជំនាញ​ប្រទេស​ទាំង​ពីរ​ចុះ​វាស់វែង​ជា​មុន​សិន នោះ​ទើប​ចាត់ទុក​ជា​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ។ លោក ប៉ែន បូណា អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ...

ប្រមុខ​ការទូត​អាស៊ាន​ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នៅ​ថ្ងៃទី​២៤ ធ្នូ

រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ឯកភាព​ឱ្យ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ខាងមុខ​នេះ ក្នុង​បំណង​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ឱ្យ​បាន​ឆាប់។ ប្រធាន​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា កិច្ចប្រជុំ​នេះ​បាន​សម្រេច​លើ​លក្ខខណ្ឌ ១០​ចំណុច ក្នុង​នោះ​ក៏បាន​រំឭក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា រួម​មាន​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ពិសេស (GBC) ថ្ងៃទី​៧ ខែ​សីហា និង​សេចក្តី​ថ្លែងការណ៍​រួម​ក្រុង​កូឡាឡាំពួរ ផង​ដែរ...

ថៃ បង្ហាញ​មហិច្ឆតា​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ និង​បំពាន​អធិបតេយ្យ​កម្ពុជា ប្រសិនបើ​លុប MoU ចំនួន​ពីរ​ជាមួយ​កម្ពុជា

ថៃបង្ហាញ​មហិច្ឆិតារឆោតល្ងង់ផ្នែកច្បាប់អន្តរជាតិ និងបំពានលើ​អធិប​តេយ្យរបស់កម្ពុជា ប្រសិនបើលុប (MOU)ចំនួនពីរជាមួយកម្ពុជា ក្រោយពី​មាន​ជម្លោះ​ព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ប្រមាណ​ជាង ២​ខែ​មក​នេះ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ធ្វើ​ប្រជាមតិ​ជាតិ ដើម្បី​សម្រេច​ថា​តើ​ត្រូវ​លុប​ចោល​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ចំនួន​ពីរ​ជាមួយ​កម្ពុជា ដែរ​ឬ​យ៉ាងណា។ ការ​លើកឡើង​នេះ បង្ហាញ​ថា​មហិច្ឆតា​របស់​ថៃ មាន​ភាព​ឆោត​ល្ងង់​ផ្នែក​ច្បាប់​អន្តរជាតិ ព្រមទាំង​បាន​បំពាន​យ៉ាង​កំរោល​លើ​អធិបតេយ្យ​របស់​កម្ពុជា ពីព្រោះ​កិច្ចព្រមព្រៀង​នេះ គឺ​ស្រប​តាម​ច្បាប់​កម្រិត​ថ្នាក់​ជាតិ និង​ច្បាប់​អន្តរជាតិ។ ផ្អែក​តាម​អនុសញ្ញា...

អ្នកវិភាគ​ថា​តុលាការ​ប្រទេស​បារាំង​គ្មាន​ឥទ្ធិពល​ចាប់​ខ្លួន​លោក ហ៊ុន សែន ឡើយ

អ្នកវិភាគ​នយោបាយ និង​ក្រុម​មេធាវី​បាន​លើកឡើង​ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​ខ្លួន​បុរស​ខ្លាំង​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧ នោះ​ឡើយ ដោយសារតែ​លោក​នាយករដ្ឋមន្ត្រី​នៅ​មាន​អភ័យ​ឯកសិទ្ធិ។ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​សង្គម និង​នយោបាយ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​ប្រទេស​បារាំង ពុំ​មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ចាប់​​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧...

Latest news

© 2021, ដេលី. All rights reserved.