27.4 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​ឃ្លាំមើល​សម្ដែង​ការ​ព្រួយបារម្ភ​បន្ទាប់ពី​ថៃ យក​សន្តិភាព​ដាក់​លើ​តុ​បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក

អ្នក​ឃ្លាំមើល​សង្គម សម្ដែង​ការ​ព្រួយបារម្ភ​អំពី​សន្តិភាព​របស់​កម្ពុជា បន្ទាប់ពី​ថៃ បង្ខំ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន​ដើម្បី​ដូរ​យក​សន្តិភាព។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មេសា នេះ​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ​សម្រាប់​កម្ពុជា ប្រសិនបើ​មាន​ការ​បង្កហេតុ ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​ពី​ប្រទេស​ថៃ នោះ ព្រោះ​សន្តិភាព​ពិតប្រាកដ​មិន​អាច​ស្ថិត​ក្រោម​សកម្មភាព​ណា​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ ឬ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះ​ទេ។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាមេរិក បើ​ចង់បាន​ពន្ធគយ​កាន់តែ​ទាប

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​នយោបាយ​ការទូត​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើ​ចង់បាន​ការ​បញ្ចុះ​ពន្ធ​បដិការ​កាន់តែ​ទាប។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា ពិត​មែន​តែ​លោក ដូណាល់ ត្រាំ ចាញ់​ក្តី​នៅ​តុលាការ​កំពូល​ជុំវិញ​ការ​កំណត់​ពន្ធ​បដិការ​នេះ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ជម្លោះ​ព្រំដែន​បន្ទាប់ពី​ភាគី​ថៃ បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក​សន្តិភាព​ក្រោម​ការ​គំរាម​កំហែង​របស់​ខ្លួន

អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សន្តិភាព​របស់​កម្ពុជា បន្ទាប់ពី​ត្រូវ​បាន​ប្រទេស​ថៃ យក​សន្តិភាព​មក​ដាក់​លើ​តុ បង្ខំ​ឱ្យ​កម្ពុជា​បញ្ចប់​ជម្លោះ​ព្រំដែន​ជាមួយ​ខ្លួន ដែល​ជា​ទង្វើ​គំរាម​កំហែង​មក​លើ​កម្ពុជា។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ខាង​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ មីនា នេះ​ថា សន្តិភាព​មិន​អាច​មាន​ន័យ​បាន​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា ប្រសិនបើ​មាន​ការ​បង្កហេតុ ឬ​ការ​គំរាម​ដោយ​ប្រើ​កម្លាំង​ពី​ប្រទេស​ថៃ នោះ ព្រោះ​សន្តិភាព​ពិតប្រាកដ​មិន​អាច​ស្ថិត​ក្រោម​សកម្មភាព​ណា​ដែល​អាច​នាំ​ទៅ​រក​ជម្លោះ ឬ​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ដែនដី​របស់​កម្ពុជា​នោះ​ទេ។ លោក សេក...

អ្នកឃ្លាំមើល​ថា​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សារភ្ជាប់​ការ​អប់រំ​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​តែ​លើ​ការ​ផាក​ពិន័យ​តែ​មួយ​មុខ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈរ​លើ​គោលការណ៍​ដាក់​ពិន័យ​ផ្សារភ្ជាប់​នឹង​ការ​អប់រំ ក្នុង​គោលដៅ​ប្រែ​ក្លាយ​ពី​ការ​ដាក់​ទោស មក​ជា​ការ​កែប្រែ​ឥរិយាបថ មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កុម្ភៈ ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ផ្ដោត​ខ្លាំង​តែ​លើ​យន្តការ​ផាកពិន័យ​ជា​ប្រាក់​តែ​មួយ​មុខ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ផ្សេងៗ ដូចជា ការ​បាត់បង់​ទំនុកចិត្ត​ពី​ពលរដ្ឋ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ និង​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​ការ​អប់រំ​ផ្នែក​ច្បាប់​ទៅ​ដល់​ពលរដ្ឋ​ផង​ដែរ។ លោក សេក សុជាតិ លើកឡើង​ថា...

រដ្ឋាភិបាល​ថៃ ច្រានចោល​ការ​ចោទ​ពី​លោក ហ៊ុន ម៉ាណែត ថា​ថៃ​រំលោភ​យក​ដី​ខ្មែរ ដោយ​ថា​ដី​ទាំងនោះ​ជា​ដី​របស់​គេ​ពី​មុន

រដ្ឋាភិបាល​ប្រទេស​ថៃ ច្រានចោល​ការ​ចោទប្រកាន់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ចូល​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ពន្យល់​ថា ការ​រក្សា​កងកម្លាំង និង​ការ​ដាក់​កុងតឺន័រ និង​លួស​បន្លា​នៅ​តំបន់​មាន​ជម្លោះ គឺជា​វិធានការ​សន្តិសុខ​បណ្ដោះអាសន្ន​ស្រប​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ជា​សិទ្ធិ​ការពារ​ខ្លួន យោង​តាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ។ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ ឧត្ដមសេនីយ៍ទោ វិនថៃ សុវ៉ារី នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ ដែល​ឆ្លើយតប​វិញ​ថា ដី​មាន​ជម្លោះ​ដែល​យោធា​ថៃ...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើកលែង​ទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ ពិចារណា​លើកលែង​ទោស​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​បង្ហាញ​ឆន្ទៈ​ទៅ​កាន់​អន្តរជាតិ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ពេញលេញ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​បន្ត​ចោទប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​សង្គម ដូចជា លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា...

អ្នក​ឃ្លាំមើល​ថា​វប្បធម៌​នយោបាយ​ប្រជាធិបតេយ្យ​ប្រជាភិថុតិ គឺ​កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា វប្បធម៌​នយោបាយ​បោកប្រាស់​ដែល​ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ មិនមែន​ជា​ការ​ពង្រឹង​ប្រជាធិបតេយ្យ​ទេ ប៉ុន្តែ​ជា​វិធីសាស្ត្រ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា យ៉ាង​ធ្ងន់ធ្ងរ​ទៅវិញ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មករា នេះ​ថា មេដឹកនាំ​ដែល​ប្រើ​សារ​នយោបាយ​ប្រជាធិបតេយ្យ​ប្រជាភិថុតិ គឺជា​ភស្តុតាង​យ៉ាង​ច្បាស់​ដែល​ឆ្លុះបញ្ចាំង​ពី​ទង្វើ​អសមត្ថភាព​ក្នុង​ការ​ដឹកនាំ​ប្រកប​ដោយ​វប្បធម៌​ប្រជាធិបតេយ្យ​របស់​ពួកគេ។ លោក សេក សុជាតិ លើកឡើង​ថា អ្នក​នយោបាយ​ដែល​អះអាង​ពី​ការ​ប្រកាន់​យក​វប្បធម៌​ប្រជាធិបតេយ្យ​ជា​ស្នូល ប៉ុន្តែ​ខ្វះ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​គណបក្ស ពួកគេ​នឹង​គ្មាន​សមត្ថភាព​ដឹកនាំ​រដ្ឋ​ឱ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ឡើយ។ អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​ចង់​ឱ្យ​សង្គម​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ អ្នក​នយោបាយ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​រឹងមាំ​ជា​មុន​សិន ព្រោះ​អ្នក​នយោបាយ​ដែល​បោកប្រាស់​ម្ចាស់​ឆ្នោត​ដើម្បី​អំណាច គ្រាន់តែ​ជា​អ្នក​នយោបាយ​ទុច្ចរិត​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ការ​អះអាង​នេះ...

អ្នក​ឃ្លាំមើល​ថា​ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ពី​ការ​បាត់បង់​ទឹកដី គឺ​ជា​ប្រជាជន​ខ្វះ​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ​និង​អនាគត​ខ្លួន

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ប្រជាជន​ដែល​មិន​ខ្វល់ខ្វាយ​ចំពោះ​ការ​បាត់បង់​ទឹកដី គឺជា​ប្រជាជន​ដែល​ខ្វះ​ការ​យល់ដឹង​អំពី​ទំនួល​ខុសត្រូវ​ចំពោះ​ជាតិ និង​អនាគត​របស់​ខ្លួន។ លោក សេក សុជាតិ លើកឡើង​ថា ប្រជាជាតិ​ដែល​មិន​ផ្តល់​តម្លៃ​ដល់​យុត្តិធម៌ ប្រាកដ​ជា​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​អវិជ្ជា និង​ភាព​ងងឹត​នៃ​ផ្លូវ​គំនិត​ជាមិនខាន រីឯ​ប្រទេស​ដែល​មិន​គោរព​យុត្តិធម៌​សកល ក៏​នឹង​ក្លាយ​ជា​ប្រទេស​ដែល​រង​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ដែរ នៅ​ពេល​អយុត្តិធម៌​ជះ​ពន្លឺ​ត្រឡប់​មក​លើ​ខ្លួនឯង​វិញ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ប្រទេស​មួយ​ដែល​មិន​ធ្លាប់​ប្រឈម​នឹង​ការ​បាត់បង់​ទឹកដី អាច​មិន​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​ឈឺចាប់​ឡើយ ចំណែក​ប្រទេស​កម្ពុជា...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​បរទេស​ឈ្លានពាន​ក្នុង​នាម​ឈាមជ័រ​ខ្មែរ​តែ​មួយ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប គាំទ្រ​រដ្ឋាភិបាល និង​កងទ័ព ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បរទេស​ឈ្លានពាន​តាម​គ្រប់​ទម្រង់ និង​លទ្ធភាព​ដែល​មាន ព្រោះ​គ្មាន​មិត្ត​ណា​ល្អ​ជាង​ជន​រួម​ជាតិ​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ​នោះ​ទេ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សន្តិភាព​អាច​មាន​ទៅ​បាន គឺ​សម្រាប់​ប្រទេស​ខ្លាំង​តែប៉ុណ្ណោះ ពីព្រោះ​ប្រទេស​ទន់ខ្សោយ​គ្មាន​តម្លៃ​សម្រាប់​សណ្ដាប់ធ្នាប់​របស់​ពិភពលោក​ទេ​សព្វថ្ងៃ​នេះ។ ជាក់ស្តែង ប្រទេស​ដែល​លក់​យន្តហោះ​ចម្បាំង និង​អាវុធយុទ្ធភណ្ឌ​ឱ្យ​ប្រទេស​ថៃ មិន​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ទេ ព្រោះ​ទ្រឹស្ដី​សេដ្ឋកិច្ច អតិថិជន​គឺជា​ស្ដេច ខណៈ​ថៃ គឺជា​អតិថិជន​ដែល​មាន​លុយ ប៉ុន្តែ​ពេល​ខ្លះ​អ្នកលក់​អាវុធ​ឱ្យ​ថៃ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​នាំគ្នា​ចេញ​តវ៉ា​នៅ​មុខ​រដ្ឋសភា​នៃ​ប្រទេស​នីមួយៗ​បង្ហាញ​ពី​ការ​ឈ្លានពាន​របស់​ថៃ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឲ្យ​មេដឹកនាំ​នយោបាយ​ទាំងអស់ គួរតែ​នាំគ្នា​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​ធំៗ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​ដាក់​សម្ពាធ​ប្រទេស​ថៃ បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា កម្ពុជា​គួរ​ដល់​ពេល​រៀបចំ​ឯកសារ និង​ភស្តុតាង​ដើម្បី​ប្តឹង​ថៃ ចំពោះ​ការ​រំលោភ​បំពាន​ដែន​អធិបតេយ្យភាព និង​ការ​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​កម្ពុជា ដោយ​គ្មាន​ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​មិន​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​សកល​នោះ ទៅ​តុលាការ​អន្តរជាតិ ជុំវិញ​ជម្លោះ​ព្រំដែន​ជាច្រើន​ខែ​មក​នេះ។ លោក...

Latest news

© 2021, ដេលី. All rights reserved.