27.4 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​ឃ្លាំមើល៖ ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​វិញ​ទាំង ៩​សែន​នាក់ អាច​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ

អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ សេក សុជាតិ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ ទាំង ៩​សែន​នាក់ អាច​នឹង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​ឱ្យ​ទាន់​ពេល។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ តុលា នេះ​ថា ទោះបីជា​ក្រសួង​ការងារ ប្រកាស​ពី​តម្រូវការ​កម្លាំង​ពលកម្ម​រាប់​សែន​កន្លែង​ក៏ដោយ ក៏​មិនមែន​មាន​ន័យ​ថា ការងារ​ទាំងនោះ​អាច​ត្រូវ​នឹង​លក្ខខណ្ឌ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ដែរ។ លោក...

អ្នក​សង្កេតការណ៍៖ ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ​ក្នុង​ការ​ធានា​សន្តិភាព​ជាមួយ​កម្ពុជា គឺ​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ

អ្នកសង្កេតការណ៍៖ការប្តេជ្ញាចិត្តធានាឱ្យមានសន្តិភាពជាមួយកម្ពុជារបស់នាយករដ្ឋមន្ត្រីថៃថ្មីគឺជារឿងល្អសម្រាប់ប្រទេសទាំងពីរ អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្ដេជ្ញាចិត្ត​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ក្នុង​ការ​ធានា​នូវ​សន្តិភាព​ជាមួយ​កម្ពុជា គឺជា​រឿង​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​សម្រាប់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ថៃ ដែល​មាន​ជាមួយ​កម្ពុជា នា​ពេល​កន្លង​មក​នោះ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា ថា ក្នុង​នាម​ប្រទេស​ជិតខាង​គ្នា...

អ្នក​សង្កេតការណ៍​ចង់​ឃើញ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ ដោះស្រាយ​វិវាទ​តាម​កិច្ចព្រមព្រៀង​បែប​អន្តរជាតិ

អ្នក​សង្កេតការណ៍ ជំរុញ​ឲ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ គួរ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា ស្ថិត​ក្រោម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ច្បាប់​អន្តរជាតិ ជាជាង​ទុក​ឱ្យ​បញ្ហា​រដ្ឋាភិបាល​ចាស់​តាម​ញាំញី​រដ្ឋាភិបាល​ថ្មី​របស់​លោក និង​បំផ្លាញ​ផល​ប្រយោជន៍​ថៃ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា បើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul)...

អ្នក​ឃ្លាំមើល​សាទរ​ចំណាត់ការ​ផ្អាក​មុខងារ​លោក ស៊ាន បូរ៉ាត ពី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ

​អាជ្ញាធរជាតិកំចាត់មីន ព្រមានថា គ្រាប់បែកចង្កោមរបស | RSS.com អ្នក​ឃ្លាំមើល​សង្គម សាទរ​ចំពោះ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ក្នុង​ការ​ចាត់​វិធានការ​ផ្អាក​មុខងារ​លោក ស៊ាន បូរ៉ាត ពី​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជុំវិញ​ករណី​ពាក់ព័ន្ធ​អំពើ​ឆបោក​ជាមួយ​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្នុង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ GBC

ប្រធាន​អាស៊ាន​ប្តូរ​វេន លោក អាន់វ៉ា អ៊ីប្រាហ៊ីម រំពឹង​ថា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​នេះ ខណៈ​ម៉ាឡេស៊ី ក៏​បាន​ប្រើ​ផ្កាយរណប និង​ក្រុម​អ្នក​តាមដាន​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Bernama បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅ​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ចូលរួម​កិច្ចប្រជុំ​ក្នុង​ការ​ចរចា​គ្នា​ទៅវិញ​ទៅមក ដើម្បី​រក្សា និង​បញ្ជាក់​ឡើងវិញ​នូវ​បទ​ឈប់​បាញ់​គ្នា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំបែក​សម្បុក​ឧក្រិដ្ឋជន​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​អនុវត្ត​វិធានការ​ច្បាប់​បំបែក​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ក្រុម​ឧក្រិដ្ឋជន​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា​បន្ត​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ពី​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ លោក​បន្ត​ថា បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ហៀរហូរ​មកពី​ប្រទេស​ថៃ ឱ្យ​អស់​ពី​ទឹកដី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ដែល​នេះ​ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ត្រូវ​ធ្វើ។ លោក...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​អនឡាញ​និង​សម្អាត​ប្រាក់​ដើម្បី​មុខមាត់​ជាតិ

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​អនឡាញ និង​បទល្មើស​សម្អាត​ប្រាក់ ដើម្បី​កុំ​ឱ្យ​ភាគី​ថៃ មាន​លេស​បំពុល​ទម្លាក់​កំហុស​រឿង​នេះ​លើ​កម្ពុជា​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ កក្កដា នេះ​ថា ប្រសិនបើ​កម្ពុជា​មិន​បង្ហាញ​វិធានការ​ជាក់លាក់​ណា​មួយ​ទេ នោះ​ថៃ អាច​ប្រើ​ឱកាស​នេះ​ផ្សព្វផ្សាយ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ ថា​កម្ពុជា​គឺជា​ទីតាំង​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន​អនឡាញ។ លោក សេក សុជាតិ លើកឡើង​ថា កម្ពុជា​អាច​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​លើ​មន្ត្រី​របស់​ខ្លួន...

មិន​ថា​ស្ពៃ ឬ​សាច់គោ នាយករដ្ឋមន្ត្រី​ប្រកាស​ស្វាគមន៍​អ្នក​វិនិយោគ​ពី​គ្រប់​ទិសទី មិន​រើសអើង​ឡើយ

កូនប្រុស​ច្បង​មេដឹកនាំ​ក្រាញ​អំណាច​ផ្ដាច់មុខ លោក ហ៊ុន ម៉ាណែត ប្រកាស​ស្វាគមន៍​អ្នក​វិនិយោគ​ពី​គ្រប់​ប្រទេស ដោយ​មិន​ប្រកាន់​ថា​មកពី​ប្រទេស​ណា​ឡើយ ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​អបអរសាទរ​ការ​ទទួល​ក្រុមហ៊ុន​វិនិយោគ​ចំនួន ២០០ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ឧសភា នេះ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ពិត​មែន​តែ​ផ្ដួចផ្ដើម​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន តែ​ក៏​មាន​រោងចក្រ​សហគ្រាស​ពី​សហរដ្ឋ​អាមេរិក ពី​បារាំង ពី​អឺរ៉ុប និង​ពី​ប្រទេស​ផ្សេងៗ​ទៀត​ដែរ ដែល​មាន​ន័យ​ថា ប្រទេស​កម្ពុជា​ទទួលយក​ទាំងអស់...

អ្នក​ឃ្លាំមើល៖ បើ​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន​ដើរ​ហួស​ពី​គោលការណ៍​អព្យាក្រឹត្យ នឹង​នាំ​ទុក្ខ​ដាក់​ខ្លួន

អ្នក​ឃ្លាំមើល​និយាយ​ថា បើ​កិច្ចសហការ​សមយុទ្ធ​នាគ​មាស​កម្ពុជា-ចិន ដើរ​ហួស​គោលការណ៍​អព្យាក្រឹត្យ នោះ​មិនមែន​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា​ទេ ប៉ុន្តែ​គឺជា​ការ​នាំ​គ្រោះ​ដល់​កម្ពុជា​ខ្លួនឯង​ទៅវិញ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា បើ​អាមេរិក​មើល​ឃើញ​ថា​កម្ពុជា​ពិត​ជា​អាច​រក្សា​អព្យាក្រឹត្យ​ចំពោះ​នយោបាយ​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ នោះ​កម្ពុជា​នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​អាមេរិក តាមរយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​កាន់តែ​ច្រើន ជាពិសេស​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុងតែ​ជាប់​គំនាប​ពន្ធ​ដ៏​ធ្ងន់ធ្ងរ​របស់​អាមេរិក​ក្នុង​ពេលនេះ។ លោក សេក សុជាតិ បន្ត​ថា បើ​កម្ពុជា​នៅតែ​អាច​ទទួល​បាន​ការ​អនុគ្រោះ​ពី​អាមេរិក​ក្នុង​ការ​ចាប់​យក​អត្ថប្រយោជន៍​ពី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​បន្ត​ទៀត...

អ្នក​សង្កេតការណ៍​ថា​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង បើ​វិវាទ​ការងារ​កូដករ​ណាហ្គា​ត្រូវ​បាន​ដោះស្រាយ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​វិវាទ​ការងារ​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្រូវ​បាន​ដោះស្រាយ នោះ​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង ព្រមទាំង​ទទួល​បាន​នូវ​ការ​សាទរ​ពី​ភាគី​ពាក់ព័ន្ធ​នានា ចំណែក​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​កម្មករ ក៏​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​រំលោភ​ច្បាប់​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ គឺជា​គុណតម្លៃ​ដ៏​ធំធេង​សម្រាប់​យុត្តិធម៌​សង្គម​ផង និង​សម្រាប់​កម្មករ​និយោជិត​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ដទៃ​ទៀត​ផង។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​អរគុណ​ដល់​ក្រុម​កូដករ​ទាំងនេះ​ដែល​ប្តូរផ្តាច់​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​ការងារ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ត្រូវ​បាន​ភាគី​និយោជក​រំលោភ​បំពាន។ ផ្ទុយទៅវិញ ការ​ចោទប្រកាន់​ថា​ពួកគេ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល...

Latest news

© 2021, ដេលី. All rights reserved.