TAG
ឡុង ឌីម៉ង់
អាជ្ញាធរវាយកម្ទេចរបងសង់លើដីឆ្នេរអូរឈើទាលតាមបញ្ជាលោក ហ៊ុន សែន ក្រោយមហាជនរិះគន់
របងសាងសង់លើដីឆ្នេរអូរឈើទាល ត្រូវបានវាយកម្ទេចចោលទាំងយប់កាលពីថ្ងៃទី៨ ខែកុម្ភៈ តាមបញ្ជារបស់លោក ហ៊ុន សែន ក្រោយពីសារព័ត៌មានបានផ្សព្វផ្សាយ និងមានប្រតិកម្មខ្លាំងពីមហាជន ប៉ុន្តែនៅតែមិនទាន់ដឹងថាអ្នកណាជាម្ចាស់កម្មសិទ្ធិដដែល។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរវាយកម្ទេចរបងសង់លើដីឆ្នេរអូរឈើទាលទាំងយប់ បន្ទាប់ពីទទួលបានគោលការណ៍ពីលោក ហ៊ុន សែន ដោយលោកជាអ្នកចេញមុខសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនោះ។
ការវាយកម្ទេចជញ្ជាំងថ្មទាំងយប់កាលពីថ្ងៃទី៨ ខែកុម្ភៈ នេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មខ្លាំងពីមហាជន និងការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មានផងដែរ។ ក្នុងនោះ...