27 C
Phnom Penh

TAG

អ៊ឹម ឈុនលឹម

ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការ​បោះឆ្នោត​អាណត្តិ​នេះ​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​រៀបចំ​ដោយ​អ៊ុនតាក់

ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា លើកឡើង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ នេះ​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ជាង​ការ​បោះឆ្នោត​ជាតិ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អ៊ុនតាក់ ដោយសារតែ​កម្ពុជា​មាន​ការ​កែទម្រង់​ទៅ​លើ​ច្បាប់​បោះឆ្នោត និង​វិធានការ​ពាក់ព័ន្ធ​ផ្សេងៗ។ ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​កម្ពុជា លោក អ៊ឹម ឈុនលឹម បាន​លើកឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​គណៈប្រតិភូ​បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត ហ្វ្រង់កូហ្វូនី កាលពី​ថ្ងៃទី​១៨ ខែ​កក្កដា នេះ​ថា ដំណើរ​វិវឌ្ឍន៍​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ចាប់តាំងពី​ការ​បោះឆ្នោត​លើក​ទី​១ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ កម្ពុជា​បាន​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង​បន្តិច​ម្ដងៗ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ លោក អ៊ឹម ឈុនលឹម លើកឡើង​ថា ទោះជា​ដំណើរការ​នៃ​ការ​បោះឆ្នោត​បាន​វិវឌ្ឍ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក៏ដោយ ប៉ុន្តែ​នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៨...

Latest news