30.7 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក ហ៊ុន ម៉ាណែត ហៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក​មក​រៀន​ពី​បច្ចេកទេស​កិច្ចការ​ព្រំដែន​ឱ្យ​ច្បាស់លាស់

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ស្រុក ទៅ​កម្ពុជា​ដោយ​ផ្ទាល់ ឬ​ចាត់​អ្នក​តំណាង​មក​សិក្សា​ពី​អ្នក​បច្ចេកទេស​លើ​កិច្ចការ​ព្រំដែន​ក៏បាន ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​និយាយ​ពី​កិច្ចការ​ព្រំដែន​សម​ហេតុផល។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា នេះ​ថា ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា កំពុង​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង លោក​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នោះ​ទេ។ លោក​អះអាង​ថា រហូត​មក​ដល់​ពេលនេះ ការ​និយាយ​ពាក់ព័ន្ធ​នឹង​កិច្ចការ​ព្រំដែន​របស់​ក្រុម​ប្រឆាំង ដូចជា​លោក អ៊ុំ សំអាន ជាដើម ហាក់ដូចជា​គ្មាន​អ្វី​ច្បាស់លាស់ ឬ​អាច​យក​ជា​ការ​បាន​ឡើយ...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ បើ​រដ្ឋាភិបាល​កម្ពុជា​ចង់​សងគុណ​អាមេរិក

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នកទោស​មនសិការ​ទាំងអស់ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​ចង់​តបស្នង​សងគុណ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​កម្ពុជា បញ្ចប់​សង្គ្រាម​ជាមួយ​ថៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ សីហា នេះ​ថា លិខិត​របស់​លោក ហ៊ុន ម៉ាណែត ដែល​បាន​ផ្ញើ​ទៅ​គណៈកម្មការ​ពានរង្វាន់​ណូបែល​សន្តិភាព ដើម្បី​គាំទ្រ​បេក្ខភាព​លោក...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​អះអាង​ថា​ទាហាន​ថៃ ប្រើ​គ្រឿងចក្រ​ជីក​លេណដ្ឋាន​រំលោភ​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ

ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា កងទ័ព​ថៃ បាន​ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី​ធ្វើ​លេណដ្ឋាន​អំពី​បេតុង​នៅ​តំបន់​អានសេះ បន្ទាប់ពី​ពួកគេ​បាន​រាយ​លួស​បន្លា​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ ដែល​ទង្វើ​នេះ​កាន់តែ​បង្ហាញ​អំពី​ការ​រំលោភ​លើ​បទ​ឈប់​បាញ់​គ្នា និង​រំលោភ​បំពាន​បូរណភាព​ទឹកដី​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា នៅ​វេលា​ម៉ោង ៩:០៩​នាទី​ព្រឹក យោធា​ថៃ បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី រហូត​ដល់​ម៉ោង ៩:៥០​នាទី រួច​ក៏​មាន​រថយន្ត​ថៃ មួយ​គ្រឿង ដឹក​បេតុង​ធ្វើ​លេណដ្ឋាន រួម​ទាំង​សម្បក​កង់ឡាន និង​លូ...

មន្ត្រី​បក្ស​ជំទាស់​ចោទ​រដ្ឋអំណាច​ខ្មែរ​យកចិត្ត​ទុកដាក់​សាសន៍​យៀកណាម​ជាង​សាសន៍​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន កំពុង​យកចិត្ត​ទុកដាក់​មើល​ថែ​ជនជាតិ​វៀតណាម ជាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង ព្រោះ​មក​ទល់​នឹង​ពេលនេះ ជនជាតិ​វៀតណាម ទទួល​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត ១​សែន​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ពី​កំណើត​ទៅ​វិញ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា កាលពី​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជិត...

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពលរដ្ឋ​អំពី​មូលហេតុ​ទាហាន​ថៃ ជីក​លេណដ្ឋាន​នៅ​ប្រាសាទ​តាមាន់ធំ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ថា​តើ​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​អនុញ្ញាត​ឱ្យ​ទាហាន​ថៃ ជីក​លេណដ្ឋាន (ត្រង់សេ) នៅ​ប្រាសាទ​តាមាន់ធំ ដោយ​គ្មាន​ការ​ហាមឃាត់។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ប្រាសាទ​តាមាន់ធំ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ខណៈ​រដ្ឋាភិបាល​ក៏​អះអាង​ថា​ខ្លួន​បាន​ប្តឹង​ករណី​ប្រាសាទ​តាមាន់ធំ នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ ប៉ុន្តែ​ហេតុ​អ្វី​ទាហាន​ថៃ បែរជា​មក​ជីក​ត្រង់សេ​នៅ​ជើង​ប្រាសាទ​តាមាន់ធំ...

មន្ត្រី​បក្ស​ប្រឆាំង​មន្ទិល​ពី​ផែនការ​រៀបចំ​ឱ្យ​ជនជាតិ​វៀតណាម​ក្នុង​បឹង​ទន្លេសាប​ទៅ​រស់នៅ​លើ​ដី​គោក​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ប្រគល់​ទាំង​ដីធ្លី រួម​ទាំង​សញ្ជាតិ​ខ្មែរ​ទៅ​ឱ្យ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ខុស​ច្បាប់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​បម្លាស់ទី​ពី​ការ​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឱ្យ​ទៅ​រស់នៅ​លើ​ដី​គោក​វិញ។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា វិធានការ​បម្លាស់ទី​ជនជាតិ​វៀតណាម ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​ខុស​ច្បាប់ ឱ្យ​មក​រស់នៅ​លើ​ដី​គោក និង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ជា​ករណី​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត ព្រោះ​វិធានការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​សម្រេច​កែប្រែ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្មែរ​នា​ពេលនេះ។ លោក អ៊ុំ...

ស្ថាប័ន​រដ្ឋ​កំពូលៗ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាជិក​រដ្ឋសភា​នៃ​បក្ស​កាន់​អំណាច ១២៥​រូប បាន​លើក​ដៃ​ព្រមៗ​គ្នា​អនុម័ត​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កែប្រែ​ទៅ​ជា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ ក្រោយពី​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។ មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​ការពារ​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កម្ទេច​ចោល​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី​១១ កក្កដា នេះ ដោយ​ជំនួស​មក​វិញ​ដោយ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ។ ជុំវិញ​ការ​អនុម័ត​លើ​មាត្រា​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត...

លោក អ៊ុំ សំអាន ថា​អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​និង​លាង​លុយ​កខ្វក់​របស់​ឧកញ៉ា កុក អាន គឺជា​រឿង​ពិត

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន អះអាង​ថា អំពើ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​លាង​លុយ​កខ្វក់​របស់​ឧកញ៉ា កុក អាន ដែល​ត្រូវ​បាន​វែក​មុខ​ដោយ​អាជ្ញាធរ​ថៃ គឺជា​រឿង​ពិត ហើយ​អំពើ​ល្មើស​ទាំងនេះ​ក៏​កំពុង​រីក​ដុះដាល​នៅ​កម្ពុជា​ដែរ តែ​រដ្ឋាភិបាល​ខ្មែរ​មិន​បង្ក្រាប។ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា ឧក្រិដ្ឋកម្ម​ខុស​ច្បាប់​ទាំងនេះ​ក៏​មាន​ការ​ស៊ុមគ្រលុំ​គ្នា​រវាង​រដ្ឋាភិបាល​ខ្មែរ និង​រដ្ឋាភិបាល​ថៃ...

បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ

មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ធ្វើ​យុទ្ធនាការ​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដើម្បី​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ និង​យុទ្ធនាការ​មិន​គាំទ្រ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនជាតិ​វៀតណាម។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី​៧ កក្កដា នេះ​ថា ដើម្បី​លេប​ត្របាក់​ទឹកដី​ខ្មែរ​ទាំងមូល​ដោយ​ជោគជ័យ រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឱ្យ​មេដឹកនាំ​ខ្មែរ​រំលាយ​ពូជសាសន៍​ខ្មែរ​ចោល​ជា​បណ្តើរៗ​តាមរយៈ​នៃ​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ពលរដ្ឋ​ខ្មែរ​ពី​កំណើត ដូច​អ្វី​ដែល​លោក ហ៊ុន សែន កំពុង​ធ្វើ​នា​ពេលនេះ។ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣...

មន្ត្រី​បក្ស​ប្រឆាំង​ចំអក​ឱ្យ​បក្ស​កាន់​អំណាច​រឿង​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ខណៈ​ខ្លួន​ចង់បាន​ឯកភាព​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ចំអក​ឱ្យ​បក្ស​កាន់​អំណាច​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សកម្មជន​ដទៃ​ទៀត​ក្នុង​ពន្ធនាគារ​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ គឺជា​របៀប​រក្សា​សន្តិភាព​របស់​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ មិនមែន​រក្សា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៤ កក្កដា នេះ​ថា សន្តិភាព​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ការពារ​សព្វថ្ងៃ​នេះ គ្រាន់តែ​ជា​គុក​សម្រាប់​ប្រជាពលរដ្ឋ...

Latest news

© 2021, ដេលី. All rights reserved.