26.3 C
Phnom Penh

TAG

អ៊ុំ សំអាន

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដាក់​សំណើ​ទៅ​រដ្ឋសភា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដាក់​សំណើ​ទៅ​រដ្ឋសភា ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​មាន​សិទ្ធិ​ពេញលេញ​ប្តឹង​ប្រទេស​ជិតខាង​ដែល​កំពុង​រំលោភ​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​សព្វថ្ងៃ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ឧសភា នេះ​ថា នៅ​ពេល​ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ​ពេញលេញ កម្ពុជា​នឹង​ឈ្នះ​ក្តី​លើ​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម យ៉ាង​ពិតប្រាកដ ប្រសិនបើ​រដ្ឋាភិបាល​ប្តឹង​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)...

លោក ហ៊ុន សែន អួត​ប្រាប់​ប្រធានាធិបតី​ទីម័រឡេស្តេ ថា​លោក​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ

អតីត​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម លោក ហ៊ុន សែន អួត​ដាក់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​បាន​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ ទើប​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទីម័រឡេស្តេ នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា លោក​បាន​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​រហូត​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ហើយ​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន គឺ​មាន​រយៈពេល ២៧​ឆ្នាំ​ហើយ។ លោក ហ៊ុន សែន លើកឡើង​ទៀត​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក គឺ​មាន​ធាតុ​ផ្សំ​សំខាន់​មួយ​ចំនួន...

មន្ត្រី​បក្ស​ជំទាស់៖ ប្រទេស​ជិតខាង​បង្រួម​ខ្លួន តែ​រីក​ទឹកដី ចំណែកឯ​ខ្មែរ​ឈ្លាសវៃ រួញ​ទឹកដី រីក​ក្រសួង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា រដ្ឋាភិបាល​ប្រទេស​វៀតណាម ពង្រីក​ទឹកដី តែ​បង្រួម​ក្រសួង និង​ខេត្ត ខណៈ​ប្រទេស​កម្ពុជា ពង្រីក​ក្រសួង និង​ខេត្ត តែ​បង្រួម​ទឹកដី​ខ្លួនឯង។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ ឧសភា នេះ​ថា រដ្ឋាភិបាល​វៀតណាម សម្រេច​ដាក់​បញ្ចូល​ក្រសួង​ពី​១៨ មក​នៅ​ត្រឹម ១៤​ក្រសួង​វិញ និង​រំលាយ​រដ្ឋបាល​ស្រុក​ខណ្ឌ​ចោល​ទាំងអស់ រួម​ទាំង​បញ្ចូល​ខេត្ត​ទាំង​៦៣...

លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​អតីតកាល​ទេ​ក្នុង​ជំនាន់​របស់​គាត់

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៥ ឧសភា ថា កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​ក្នុង​អតីតកាល​ទេ​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា លោក​មិនមែន​មាន​ត្រឹមតែ​បទពិសោធន៍​កសាង​ប្រទេស​កម្ពុជា​ពី​បាតដៃ​ទទេ​នោះ​ទេ សូម្បីតែ​វត្តមាន​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន ក៏​លោក​ជា​អ្នក​គូសវាស​រៀបចំ​ផ្លូវ​ពី​ចំណុច​សូន្យ​ដែរ។ លោក​អះអាង​ថា ចំណុច​ចាប់ផ្ដើម​នៃ​ការ​ដឹកនាំ​របស់​លោក គឺ​កើត​ចេញពី​ភាព​ឯកោ​ខាង​នយោបាយ​ការទូត និង​សេដ្ឋកិច្ច ហើយ​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​នឹង​អាស៊ាន គឺ​មាន​ឫសគល់​ចេញពី​ភាព​ឯកោ​នេះ​តែម្តង ព្រោះតែ​លោក​ចង់បាន​ការ​ទទួលស្គាល់​ស្មើ​មុខ...

យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រៀល គេ​ថា​ជា​ការ​រើបម្រះ​ស្វែងរក​សេរីភាព តើ​អាច​ជា​ឧទ្ទាម​ឬ​ទេ?

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ដែល​ពលរដ្ឋ​ធ្វើ​យុទ្ធនាការ​ចែកចាយ​ក្រដាសប្រាក់​រាប់​លាន​សន្លឹក​ប្រឆាំង​របប​ដឹកនាំ​បច្ចុប្បន្ន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រើបម្រះ​ដើម្បី​សេរីភាព​ពលរដ្ឋ​ដែល​ត្រូវ​បាន​គាបសង្កត់​ដោយ​របប​ដឹកនាំ​ត្រកូល​ហ៊ុន។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា សម្រាប់​រូបលោក​ផ្ទាល់ រួម​ទាំង​បក្ស​ប្រឆាំង​ផង មិន​បាន​ចូលរួម ឬ​ផ្ដួចផ្ដើម​ឱ្យ​មាន​ការ​ចែកចាយ​ក្រដាសប្រាក់​នេះ​ទេ ប៉ុន្តែ​ក្រដាសប្រាក់​ទាំងនេះ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ពលរដ្ឋ​ដែល​រង​នូវ​ភាព​អយុត្តិធម៌​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រហូត​មក។ លោក អ៊ុំ សំអាន លើកឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​បញ្ចេញមតិ​ដោយ​អហិង្សា​មួយ​ដែរ ចំពោះ​ការ​ដឹកនាំ​ដែល​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដែល​ទប់ស្កាត់​អ្នក​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ថៃ នោះ​ឡើយ ពីព្រោះ​ថៃ ក៏​អនុវត្ត​គោលនយោបាយ​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​ទឹកដី​ថៃ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា​ដែរ។ ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅ​ថ្ងៃទី​២៣ មេសា នេះ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​រវាង​កម្ពុជា-ថៃ លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន។ ក្រោយ​ពិធី​ចុះហត្ថលេខា...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​រស់នៅ​ខេត្ត​ភាគ​ឦសាន​វិនិយោគ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាពិសេស​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំងនោះ​តែម្តង។ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ មេសា នេះ សម្រេច​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ «កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ៤ នៅ​ភាគ​ឦសាន» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ពលរដ្ឋ ដោយ​ផ្ដោត​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍។ លោក​អះអាង​ថា ការ​ជំរុញ​ការ​កសាង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ចាប់​ជំរិត គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច​និង​ជនល្មើស

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​ការ​មិន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ជនជាតិ​ចិន ដែល​បាន​ចាប់​ជំរិត​លើ​នារី​រងគ្រោះ​អស់​ជាច្រើន​ខែ​មក​នេះ គឺជា​ការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ព្រោះ​នេះ​ជា​អំពើ​ឧក្រិដ្ឋ​មិន​អាច​សម្រុះសម្រួល​ដោយ​គ្រាន់តែ​សង​លុយ​ឱ្យ​ជនរងគ្រោះ​វិញ ហើយ​បញ្ចប់​រឿង​នោះ​ទេ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ មេសា នេះ​ថា តុលាការ និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​លើ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ព្រោះ​ពួកគេ​បាន​ដឹង​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នេះ​ហើយ តែ​បែរជា​ព្យាយាម​លាក់បាំង​នូវ​រឿង​នេះ ដោយ​ការ​សម្រុះសម្រួល​ឱ្យ​ជនល្មើស​រួច​ខ្លួន​ទៅវិញ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​មិន​អើពើ​លុបបំបាត់​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រើ​កម្ពុជា​ធ្វើ​ជា​ទីតាំង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​ទេ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​គប់គិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ដែរ...

លោក អ៊ុំ សំអាន អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ជិត​១០០​នាក់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​មនសិការ​ទាំង​ជិត ១០០​នាក់ ដែល​រដ្ឋអំណាច​កំពុង​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ដោះស្រាយ​វិបត្តិ​នានា​នៅ​ប្រទេស​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​មាន​ជម្រើស​តែ​មួយ​គត់ គឺ​ស្ដារ​ប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ព្រមទាំង​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ឡើងវិញ ទើប​ប្រទេស​កម្ពុជា​អាច​ធានា​បញ្ចៀស​នូវ​វិបត្តិ​គ្រប់​បែប​យ៉ាង​បាន​ទៅ​ថ្ងៃ​មុខ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា ការ​ប្រើ​អំណាច​ផ្ដាច់ការ​ចាប់​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​តាម​អំពើ​ចិត្ត​កន្លង​មក...

រាជរដ្ឋាភិបាល​និង​ពលរដ្ឋ​ខ្មែរ​ជ្រួលច្របល់​នឹង​រដ្ឋការ​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​ទំនិញ​ពី​ប្រទេស​កម្ពុជា

រដ្ឋបាល​លោក ដូណាល់ ត្រាំ នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា ដល់​ទៅ ៤៩% ដើម្បី​ឆ្លើយតប​ទៅ​នឹង​ពន្ធ​ទំនិញ ៩៧% ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ឲ្យ​កម្ពុជា​ឈរ​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់។ ក្នុង​ពិធី​ប្រកាស​ដំឡើង​ពន្ធ​លើ​គ្រប់​ប្រទេស​ធ្វើ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក របៀប​ដាក់​ពន្ធ​តប​ទៅវិញ​ទៅមក ហៅថា Reciprocal Tariff លោក ដូណាល់ ត្រាំ និង​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី​២ ខែ​មេសា នេះ បាន​ផ្ទុះ​សំណើច​នៅ​ពេល​ដែល​ពួកគេ​រាប់​ដល់​ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បង់​ពន្ធ​ខ្ពស់​ជាងគេ​រហូត​ដល់...

Latest news

© 2021, ដេលី. All rights reserved.