TAG
អ្នកស្រី ជា សិរី
អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងហៅការតែងតាំងកូនក្នុងស្ថាប័នខ្លួនថាជារបបដឹកនាំដែលសម្លាប់មរតកនិងព្រលឹងជាតិ
អ្នកវិភាគនយោបាយ និងមន្ត្រីបក្សសង្គ្រោះជាតិ ហៅការតែងតាំងកូនចៅរបស់ខ្លួនក្នុងស្ថាប័នដែលខ្លួនកំពុងដឹកនាំ ថាជារបបដឹកនាំសង្គមមួយដែលពោរពេញទៅដោយការសម្លាប់មរតក និងព្រលឹងជាតិ មុននឹងពួកគេកម្ទេចពូជសាសន៍ឯងជាចុងក្រោយដោយសារមានលោក ហ៊ុន សែន ធ្វើជាគំរូ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា គឺលោក ហ៊ុន សែន បានតែងតាំងកូនស្រីរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ឲ្យទៅជាអគ្គទេសាភិបាលរងនៃធនាគារជាតិកម្ពុជា។
ក្នុងព្រះរាជក្រឹត្យចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ កាលពីថ្ងៃទី១ ខែមីនា...