30 C
Phnom Penh

TAG

ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប

បណ្ឌិត សុខ ទូច ត្អូញត្អែរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ត្អូញត្អែរ​ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប បន្ត​ការ​ល្បាត និង​បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ចំនួន ៨​ទីតាំង​ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ពិត​ជា​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​តែង​ជួយ​សហការ និង​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​ការងារ​រាជបណ្ឌិត្យសភា​កម្ពុជា​កន្លង​មក ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ បណ្ឌិត សុខ ទូច លើកឡើង​ថា ក្រោយ​ការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ក្រុម​ការងារ បាន​កំណត់​មុខសញ្ញា​អ្នក​ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប...

Latest news