28.8 C
Phnom Penh

TAG

ក្រុមអភិបាលសន្តិភាព

ថៃ កំពុង​តាមដាន​នយោបាយ​ការទូត​អន្តរជាតិ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព

ក្រសួង​ការបរទេស​ថៃ កំពុង​ដាក់​ភ្នែក​តាមដាន​យ៉ាង​ដិតដល់​លើ​សកម្មភាព​ការទូត​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព និង​សំណើសុំ​ឯកសារ​ព្រំដែន​ពី​ប្រទេស​បារាំង ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ កាសែត​ថៃ The Nation ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ភួង កេតកែវ ថា​ក្រសួង​ការបរទេស​ថៃ កំពុង​តាមដាន​យ៉ាង​ជិតដិត​លើ​សកម្មភាព​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាពិសេស​ការ​ខិតខំ​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ទៅ​ពិភាក្សា​នៅ​លើ​វេទិកា​អន្តរជាតិ។ ប្រភព​ដដែល​អះអាង​ថា ថៃ​កំពុង​ពិនិត្យ​លើ​សំណើ​កម្ពុជា ដែល​បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង លោក...

ថៃ មិន​ទាន់​សម្រេច​ចូលរួម​ក្រុម​អភិបាល​សន្តិភាព​របស់​លោក ត្រាំ តែ​ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី​សិន

ទាក់ទង​នឹង​សេចក្តី​អញ្ជើញ​រដ្ឋ​នានា​ចូល​ជា​សមាជិក​ក្រុម​អភិបាល​សន្តិភាព​ពី​សេតវិមាន រដ្ឋាភិបាល​ថៃ បណ្ដោះអាសន្ន បាន​ជូនដំណឹង​ទៅ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន ថា ក្នុង​ស្ថានភាព​ត្រៀម​បោះឆ្នោត​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ ប្រទេស​ថៃឡង់ដ៍ ពុំ​មាន​សមត្ថភាព​ចូលរួម​តាម​ការ​អញ្ជើញ​ទេ​ក្នុង​កាលៈទេសៈ​នេះ ត្រូវ​រង់ចាំ​រដ្ឋាភិបាល​ថ្មី។ សារព័ត៌មាន​ថៃ រួម​ទាំង​បណ្ដាញ​សង្គម X បាន​ចុះផ្សាយ​សម្ដី​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ថៃ លោក ឆាតឆៃ បាងឆួត ដែល​ថា​គេ​នឹង​បន្ត​ដាក់​ពាក្យ​ប្តឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ដោយ​ចោទ​ថា លោក​ទាំង​ពីរ​រូប​ជា​មេបញ្ជាការ​យោធា​វាយប្រហារ​លើ​ប្រទេស​ថៃឡង់ដ៍...

អ្នកវិភាគ​សិង្ហបុរី សង្កេត​ឃើញ​ថា​លោក តូ ឡាំ នឹង​នៅ​ជា​លេខា​បក្ស​វៀតណាម ៥​ឆ្នាំ​ទៅ​មុខ​ទៀត

ដំណឹង​ពី​ក្រុង​ហាណូយ វិញ បក្ស​កុម្មុយនីស្ត​យៀកណាម បាន​បើក​សម័យ​ប្រជុំ​បក្ស​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៧ ខែ​មករា ដោយ​អ្នកវិភាគ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​នៅ​សិង្ហបុរី សង្កេត​ឃើញ​ថា លោក តូ ឡាំ នឹង​នៅ​ជា​លេខា​បក្ស​ដដែល ៥​ឆ្នាំ​ទៅ​មុខ​ទៀត។ ចំណុច​សំខាន់​សម្រាប់​អ្នក​តាមដាន គឺ​គេ​ចង់​ដឹង​ថា តើ​លោក តូ ឡាំ នឹង​ដើរ​គន្លង​ប្រធាន ស៊ី ជីនពីង ឬ​ទេ ដែល​ក្តោប​អំណាច​ក្នុង​ដៃ​ទាំងអស់​ក្នុង​ការ​គ្រប់គ្រង​ប្រទេស។ តាម​ប្រពៃណី បក្ស​កុម្មុយនីស្ត​យៀកណាម...

លោក ហ៊ុន ម៉ាណែត ប្រកាស​ចូលរួម​ក្នុង​ក្រុម​អភិបាល​សន្តិភាព​របស់​លោក ត្រាំ ដោយ​មិន​បង់​សមាជិកភាព

នាយករដ្ឋមន្ត្រី​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​សម្រេច​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​អភិបាល​សន្តិភាព (The Board of Peace) គឺ​ដើម្បី​បង្ហាញ​ឆន្ទៈ​ប្រទេស​កម្ពុជា ក្នុង​ការ​គាំទ្រ និង​រួម​ចំណែក​ដល់​ការ​លើកកម្ពស់​ការ​រក្សា​សន្តិភាព​សកល។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ប្រទេស​កម្ពុជា​បាន​ឯកភាព​ចូលរួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​អភិបាល​សន្តិភាព (The Board of Peace) តាម​សំណើ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក...

ប្រធានាធិបតី​អាមេរិក​អញ្ជើញ​ប្រទេស ៦០ ចូល​ជា​សមាជិក​គំនិត​ផ្ដួចផ្ដើម​ក្រុម​អភិបាល​សន្តិភាព

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា បាន​ចុះហត្ថលេខា​លើ​ការ​បង្កើត​ធម្មនុញ្ញ​នៃ​ក្រុម​អភិបាល​សន្តិភាព​ជា​ផ្លូវការ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ទីក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦។ លោក ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ចំនួន ៦០ ដើម្បី​អញ្ជើញ​ពួកគេ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​អភិបាល​សន្តិភាព ហើយ​ក្នុង​នោះ​មាន​ប្រទេស​ខ្លះ​បាន​ទទួលយក​ការ​អញ្ជើញ​ស្ម័គ្រ​ចូល​ជា​សមាជិក ខ្លះ​បដិសេធ និង​ខ្លះ​ទៀត​មិន​ទាន់​ឆ្លើយតប​ដោយ​ស្ទាក់ស្ទើរ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន...

អ្នកនាំពាក្យ​អួត​ថា​ពិភពលោក​នឹក​ដល់​កម្ពុជា​ភ្លាមៗ​ពេល​និយាយ​ពី «សន្តិភាព» បន្ទាប់ពី​កម្ពុជា​ទទួល​បាន​លិខិត​លោក ដូណាល់ ត្រាំ

រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​បើក​ផ្លូវ​ឱ្យ​កម្ពុជា ចូល​ជា​រដ្ឋ​សមាជិក​ស្ថាបនិក និង​ជា​ភាគី​នៃ​ធម្មនុញ្ញ​ក្រុម​អភិបាល​សន្តិភាព ផ្តើម​គំនិត​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​ក្រុង​ដាវ៉ូស ប្រទេស​ស្វីស គឺជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​តូច និង​ចង់បាន​សន្តិភាព​ពេញលេញ។ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​លើកឡើង​ក្នុង​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២២ មករា ថា តាមរយៈ​លិខិត​អញ្ជើញ​ផ្លូវការ​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ ស​ឱ្យ​ឃើញ​ថា ទោះបីជា​ប្រទេស​កម្ពុជា ជា​ប្រទេស​តូច​ក៏​ពិត​មែន ប៉ុន្តែ​ពិភពលោក​នៅតែ​នឹកឃើញ​ដល់​ប្រទេស​កម្ពុជា​ភ្លាមៗ​នៅ​ពេល​ដែល​គេ​និយាយ​ពី​សន្តិភាព។ លោក...

Latest news

© 2021, ដេលី. All rights reserved.