35 C
Phnom Penh

TAG

ណុល សំណាង

លោក អ៊ុំ សំអាន ថា​ច្បាប់​កម្ពុជា​អនុវត្ត​ចំពោះ​តែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ចោទ​ថា​ច្បាប់​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​នេះ អនុវត្ត​ចំពោះ​បាន​តែ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ប៉ុណ្ណោះ ព្រោះ​ច្បាប់​នេះ​កំពុង​រស់នៅ​ក្រោម​បាតជើង​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច។ មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា មន្ត្រី​អាជ្ញាធរ​អប្សរា ២​រូប​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ក្មេងប្រុស​ដែល​លក់​សត្វ​អណ្ដើក​នៅ​មុខ​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ។ លោក​បន្ថែម​ថា អាជ្ញាធរ​ខ្មែរ អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច តែងតែ​យក​ច្បាប់​របស់​ប្រទេស​មក​ទ្រាប់​អង្គុយ​ជានិច្ច ទោះបីជា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស ឬ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​កម្រិត​ណា​ក៏ដោយ ក៏​គ្មាន​ទោស​ដែរ...

Latest news