28.8 C
Phnom Penh

TAG

តូ ឡឹម

អ្នក​ឃ្លាំមើល៖ វត្តមាន​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម​នៅ​កម្ពុជា គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​មនោគមវិជ្ជា​និង​រឹតចំណង​សាមគ្គីភាព

អ្នក​ឃ្លាំមើល​សង្គម អះអាង​ថា ដំណើរ​ទស្សនកិច្ច​មេ​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ទៅ​កាន់​ប្រទេស​កម្ពុជា ក្នុង​កិច្ចប្រជុំ​កំពូល​ត្រីភាគី​រវាង​យុទ្ធមិត្ត​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ គឺជា​យុទ្ធសាស្ត្រ​ក្នុង​ការ​រឹតចំណង​សាមគ្គីភាព ពង្រឹង​មនោគមវិជ្ជា និង​សន្តិសុខ​ក្នុង​តំបន់។ រាជាណាចក្រ​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន បាន​រៀបចំ​ទទួល​មេដឹកនាំ​ប្រជាជាតិ​ឥណ្ឌូចិន​ក្នុង​កិច្ចប្រជុំ​កំពូល​អតីត​យុទ្ធមិត្ត ក្រោម​អធិបតីភាព​សមមិត្ត ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ...

វៀតណាម ជំរុញ​ឱ្យ​លោក ហ៊ុន សែន បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ដើម្បី​ភ្ជាប់​យុវជន​ឱ្យ​កាន់តែ​ស្អិតល្មួត

អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម ជំរុញ​ឱ្យ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បង្កើន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​បក្ស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដើម្បី​ភ្ជាប់​យុវជន និង​យុវជន ឱ្យ​កាន់តែ​មាន​ភាព​ស្អិតល្មួត​បន្ថែម​ទៀត។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ បាន​បង្ហោះ​សេចក្តី​សង្ខេប​ព័ត៌មាន​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក...

អ្នកវិភាគ​ពោល​ថា​រាល់​ជំនួប​រវាង​ប្រទេស​កម្ពុជា​និង​យៀកណាម ចំណេញ​តែ​ខាង​យៀកណាម

អ្នកវិភាគ​លើកឡើង​ថា រាល់​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជួប​ជាមួយ​នឹង​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​វៀតណាម គឺ​ដើម្បី​តែ​ប្រយោជន៍​វៀតណាម ជា​ថ្នូរ​នឹង​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៅ​ឱ្យ​លោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជា និង​មេដឹកនាំ​ប្រទេស​វៀតណាម នា​ពេល​ថ្មីៗ​នេះ...

វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​ខ្លួន

សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម ព្រមាន​ថា រដ្ឋាភិបាល​វៀតណាម ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​ទាំងអស់​ដែល​មាន​បំណង​យក​ទឹកដី​កម្ពុជា ធ្វើ​ជា​ទីតាំង​ប្រឆាំង​នឹង​វៀតណាម ខណៈ​កម្ពុជា​ក៏​បាន​ប្ដេជ្ញា​បែប​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​នគរបាល​វៀតណាម និង​ជា​សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០២៤ នេះ ដោយ​លើកឡើង​នូវ​ជំហរ​រួម​គ្នា​ថា ការ​ពង្រឹង​សន្តិសុខ​ជា​កិច្ចការ​សំខាន់​បំផុត​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​នោះ វៀតណាម​ប្ដេជ្ញា​ប្រឆាំង​រាល់​កម្លាំង​អមិត្ត​មិន​ឱ្យ​យក​ទឹកដី​កម្ពុជា ឬ​ទឹកដី​វៀតណាម ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ដាច់ខាត។ សមាជិក​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​រូប​នេះ​បញ្ជាក់​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម...

Latest news

© 2021, ដេលី. All rights reserved.