28.8 C
Phnom Penh

TAG

ប្រាក់បៀវត្ស

អ្នក​ឃ្លាំមើល​រិះគន់​ការ​មិន​បើក​ប្រាក់ខែ​ឱ្យ​កងទ័ព​តាម​ធនាគារ និង​មិន​មាន​របប​សន្តិសុខ​សង្គម (ប.ស.ស)

អ្នក​តាមដាន​បញ្ហា​សង្គម លើកឡើង​ថា ការ​ដែល​រដ្ឋ​មិន​បើក​ប្រាក់បៀវត្សរ៍​ឱ្យ​យោធិន​តាម​ប្រព័ន្ធ​ធនាគារ​ក្រោម​កង្វល់​ផ្នែក​សន្តិសុខ​ព័ត៌មាន និង​មិន​តម្រូវ​ឱ្យ​មាន​របប​សន្តិសុខ​សង្គម (ប.ស.ស) គឺជា​កំហុស​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​កម្លាំង​កងទ័ព តាមរយៈ​ទំនើបកម្ម​រដ្ឋបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​យ៉ាង​ធ្ងន់ធ្ងរ។ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ កុម្ភៈ នេះ​ថា ការ​បើក​ប្រាក់បៀវត្សរ៍​ឱ្យ​យោធិន​តាម​ប្រព័ន្ធ​ធនាគារ ជា​សញ្ញាណ​នៃ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​ក្នុង​រដ្ឋបាល​សាធារណៈ​ទំនើប ព្រោះ​ប្រព័ន្ធ​នេះ​អាច​ធានា​បាន​ថា ប្រាក់បៀវត្សរ៍​ទាំងអស់​បាន​ទៅ​ដល់​ពួកគេ​ដោយ​ផ្ទាល់ និង​អាច​កាត់បន្ថយ​បាតុភាព​អសកម្ម​ផ្សេងៗ​ថែមទៀត។ លោក​ថា បណ្តា​ប្រទេស​ជឿនលឿន ដូចជា អាមេរិក បារាំង...

លោក ហ៊ុន ម៉ាណែត ថា​រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​ឱ្យ​មន្ត្រី​រាជការ ប៉ុន្តែ​អ្នកវិភាគ​មិន​ជឿ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​អស់​លុយ​ទេ ថែមទាំង​មាន​លទ្ធភាព​បង្កើន​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ និង​បង្កើន​ថវិកា​ជួយ​ពលរដ្ឋ​តាម​ប្រព័ន្ធ​គាំពារ​សង្គម​ថែមទៀត​សម្រាប់​ឆ្នាំ​២០២៥ នេះ។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​ប្រកាស​បើក​កម្មវិធី «សប្តាហ៍​គាំពារ​សង្គម​កម្ពុជា​ឆ្នាំ​២០២៥» និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ឆ្នាំ​២០២៤-២០៣៥» នៅ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ថា រដ្ឋាភិបាល​នៅតែ​មាន​លទ្ធភាព​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ និង​សម្រាប់​ផ្តល់​សេវា​គាំពារ​សង្គម ទោះ​ថវិកា​ជាតិ​បាន​ហើម​ប៉ោង​ដោយសារតែ​កំណើន​របស់​ប្រជាជន ការ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ...

នាយករដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ក្នុង​ក្របខ័ណ្ឌ​ទាំង​ស៊ីវិល​ទាំង​ទាហាន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ ប្រាក់​កម្រៃ​ប្រចាំ​ខែ បច្ច័យ​និច្ចភត្ត​ប្រចាំ​ខែ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីបុណ្យ​ប្រពៃណី​ជាតិ ជាដើម គឺជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​មន្ត្រី​រាជការ​ទាំងអស់។ ប្រមុខ​រដ្ឋាភិបាល​មិន​បាន​និយាយ​បញ្ជាក់​ថា តើ​មន្ត្រី​រាជការ​ណា​នឹង​បាន​ទទួល​ចំនួន​ប៉ុន្មាន​ពិតប្រាកដ​នោះ​ទេ។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃទី​៣១ ធ្នូ នេះ​ថា ដើម្បី​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់នៅ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ ជន​ពិការ អតីត​យុទ្ធជន និង​អតីត​មន្ត្រី​រាជការ ជាដើម សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥...

អ្នក​ឃ្លាំមើល​រិះគន់​ការ​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​មុន​ការ​បោះឆ្នោត​បង្កប់​ល្បិច​នយោបាយ​ប្រជាភិថុតិ

ក្រុម​អ្នក​តស៊ូ​មតិ​រិះគន់​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា បង្កប់​នូវ​ល្បិច​នយោបាយ​ប្រជាភិថុតិ ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ​ថា ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​មុន​ការ​បោះឆ្នោត គឺ​បង្កប់​នូវ​ល្បិច​ប្រជាភិថុតិ​មួយ​ចំនួន ដូចជា​ការ​ទាក់ទាញ​សន្លឹកឆ្នោត​ពី​មន្ត្រី​រាជការ​ទាំងអស់។ លោក​បន្ថែម​ថា ល្បិច​ប្រជាភិថុតិ​មួយ​ទៀត​នោះ គឺ​ការ​ដំឡើង​ប្រាក់បៀវត្ស​នេះ​នឹង​ធ្វើជា​រនាំង​ទប់ស្កាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ងើប​ឡើង​ទាមទារ ឬ​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​សង្គម​បន្តិច​ម្តងៗ​សព្វថ្ងៃ​នេះ​ដែរ។...

Latest news

© 2021, ដេលី. All rights reserved.