36.8 C
Phnom Penh

TAG

ម៉ុង ឫទ្ធី

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ចំពោះ​អ្នក​ប្រកាស​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទាំង​ដែល​ខ្លួន​គ្មាន​ជំនាញ​និង​បទពិសោធ​លើ​វិស័យ​កសិកម្ម

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ថា អ្នក​តម្រៀប​លុយ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ ទាំង​ដែល​ខ្លួន​គ្មាន​បទពិសោធ និង​បច្ចេកទេស​លើ​មុខរបរ​ខាង​វិស័យ​កសិកម្ម​ផង​នោះ។ ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ប្រកប​មុខរបរ​លើ​វិស័យ​កសិកម្ម​ធំ​បំផុត​នៅ​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា រឿង​កសិផល​ឡើង​ថ្លៃ ឬ​ចុះ​ថ្លៃ វា​ជា​រឿង​ធម្មតា​របស់​ពិភពលោក​ទៅ​ហើយ ព្រោះ​លោក​ធ្លាប់​មាន​បទពិសោធ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​ហើយ​ថា​បញ្ហា​បែប​នេះ​គឺ​តែងតែ​កើតមាន​ជា​ធម្មតា។ ឧកញ៉ា ម៉ុង ឫទ្ធី លើកឡើង​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

Latest news

© 2021, ដេលី. All rights reserved.