30.3 C
Phnom Penh

TAG

យឹម ឆៃលី

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ដោយ​ឧក្រិដ្ឋជន​លាង​លុយ​កាន់​លិខិត​ឆ្លងដែន​ការទូត​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារតែ​មេ​ឧក្រិដ្ឋជន​ដែល​សហរដ្ឋ​អាមេរិក​កំណត់​មុខសញ្ញា​តាម​ចាប់​ខ្លួន និង​ជា​មេខ្លោង​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម គឺ​មាន​សញ្ជាតិ​ខ្មែរ និង​លិខិតឆ្លងដែន​ការទូត​ពី​កម្ពុជា យ៉ាង​ពេញ​សិទ្ធិ​ទៅវិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ មករា នេះ ដោយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា លាតត្រដាង​អត្តសញ្ញាណ​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​នៅ​ជុំវិញ​ពិភពលោក​ដោយ​កាន់​លិខិតឆ្លងដែន​ការទូត​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ។ លោក សេង វណ្ណលី ព្រមាន​ថា បើ​រដ្ឋាភិបាល​មិន​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ដោយ​តម្លាភាព​ទេ នោះ​មុខមាត់​របស់​កម្ពុជា នឹង​ត្រូវ​ដុត​បំផ្លាញ​ដោយសារតែ​ការ​លក់​សញ្ជាតិ និង​លិខិតឆ្លងដែន​ឱ្យ​មេ​ឧក្រិដ្ឋជន​ឆបោក...

មន្ត្រី​ជាន់ខ្ពស់​ទម្លាយ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ជា​ថ្វីដៃ​របស់​គ្រួសារ​ត្រកូល​យឹម

ប្រភព​ផ្ទៃក្នុង​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក លិម គិមយ៉ា គឺជា​ថ្វីដៃ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ខ្មែរ ដូចជា លោក យឹម លាង លោក យឹម ល័ក្ខណ៍ លោក ឃ្លាំង ហួត និង​លោក ជា សុផារ៉ា ដែល​បាន​សហការ​ជាមួយ​ក្រុម​ប៉ូលិស​ងងឹត​របស់​ថៃ។ មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia...

លោក ហ៊ុន សែន ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត​១​ពាន់​ហិកតារ​ឱ្យ​កូន​ប្រុស​ដន្លង​របស់​ខ្លួន​ធ្វើជា​កម្មសិទ្ធិ

មេខ្លោង​ដែល​កំពុង​ក្តោប​ក្តាប់​អំណាច​ពិត​នៅ​ពី​ក្រោយ​ខ្នង​នាយករដ្ឋមន្ត្រី គឺ​លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជិត ២៥០​ហិកតារ (២៤២​ហិកតារ) ឱ្យ​ទៅ​ក្រុមហ៊ុន​កូនប្រុស​ពៅ​របស់​លោក យឹម ឆៃលី ដែល​ជា​ដន្លង​របស់​លោក ហ៊ុន សែន នោះ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​បាន​ជួល​ដី​ឧទ្យាន​ជាតិ​មួយ​នេះ​ទំហំ​ជិត ៥០០​ហិកតារ (៤៨៩​ហិកតារ) ថែម​ទៀត។ បុរស​ខ្លាំង​ក្តោប​អំណាច​ផ្ដាច់មុខ​ដែល​ត្រូវ​ជា​ឪពុក​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី គឺ​លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣១ ខែ​មីនា...

Latest news

© 2021, ដេលី. All rights reserved.