26.6 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

IDEA TALK៖ តើ​ពេល​ណា​កម្ពុជា​បញ្ចប់​វប្បធម៌​អ្នក​ឈ្នះ​ជា​ស្ដេច អ្នក​ចាញ់​ជា​ចោរ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ពេល​ណា​កម្ពុជា​បញ្ចប់​វប្បធម៌​អ្នក​ឈ្នះ​ជា​ស្ដេច អ្នក​ចាញ់​ជា​ចោរ?»។

អ្នក​ឃ្លាំមើល​ចាត់ទុក​សារ​នយោបាយ​របស់​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ជា​សារ​បំផ្លាញ​ជាតិ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចាត់ទុក​ការ​គំរាមកំហែង​ងើប​មួយ​វ៉ៃ​មួយ​ពី​សំណាក់​លោក ហ៊ុន សែន និង​ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងើប​ទាំងអស់​វ៉ៃ​លោក ហ៊ុន សែន តែ​ម្នាក់​ពី​សំណាក់​លោក សម រង្ស៊ី សុទ្ធតែ​ជា​ជំហរ​នយោបាយ​បំផ្លាញ​សុខដុមរមនា​របស់​កម្ពុជា​ទាំងអស់។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១ មេសា នេះ​ថា...

IDEA TALK៖ តើ​អ្វី​ជា​ច្រក​ចេញ​ពិតប្រាកដ​សម្រាប់​គណបក្ស​នយោបាយ​ទាំងឡាយ​​នៅ​កម្ពុជា?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​អ្វី​ជា​ច្រក​ចេញ​ពិតប្រាកដ​សម្រាប់​គណបក្ស​នយោបាយ​ទាំងឡាយ​​នៅ​កម្ពុជា?»។

គណបក្ស​មួយ​ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លម្ហ​សិទ្ធិ​នយោបាយ​ឡើងវិញ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជិត ១០ ជាពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ សេរីភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​១៤ មីនា ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ មីនា នេះ ដោយ​សុំ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រធាន​គណៈកម្មការ​អឺរ៉ុប ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​នាយករដ្ឋមន្ត្រី​ជប៉ុន ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ...

អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ដួល​រលំ បើ​ក្រុម​ប្រឆាំង​ចងក្រង​កម្លាំង​អ្នកគាំទ្រ​បាន​រឹងមាំ​ឡើងវិញ

អ្នក​ឃ្លាំមើល​ព្រមាន​ថា រដ្ឋាភិបាល​ត្រកូល​ហ៊ុន​នឹង​ដួល​រលំ​ភ្លាមៗ បើ​ក្រុម​ប្រឆាំង​អាច​ចងក្រង​កម្លាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​រួបរួម​គ្នា​ឡើងវិញ ព្រោះ​ទាំង​កម្លាំង​កងទ័ព និង​ពលរដ្ឋ​ខ្មែរ​រង់ចាំ​តែ​កម្លាំង​រឹងមាំ​ពិតប្រាកដ​តែប៉ុណ្ណោះ​សម្រាប់​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​មីនា ថា ប្រសិនបើ​ក្រុម​ប្រឆាំង​មិន​អាច​ប្រមូលផ្ដុំ​កម្លាំង​ប្រឆាំង​ដែល​មាន​ស្រាប់​បាន​ទេ នោះ​គោលដៅ​ដែល​ពួកគេ​ចង់​ផ្លាស់ប្ដូរ​ដើម្បី​ប្រជាធិបតេយ្យ ដើម្បី​យុត្តិធម៌​សង្គម និង​ដើម្បី​សិទ្ធិមនុស្ស ក៏​មិន​អាច​ទៅ​រួច​ដែរ។ លោក...

IDEA TALK៖ កិច្ចការ​អាទិភាព​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ក្នុង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «កិច្ចការ​អាទិភាព​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ក្នុង​វិបត្តិ​នយោបាយ​នៅ​កម្ពុជា»។

លោក សម រង្ស៊ី ពោល​ដដែលៗ​ថា​របៀប​ដឹកនាំ​បែប​គ្រួសារ​និយម​សព្វថ្ងៃ ទោះ​កូន​គ្មាន​សមត្ថភាព​ក៏​គេ​លើក​តម្កើង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រួសារ​ត្រកូល​ហ៊ុន​ដឹកនាំ​ប្រទេស​តាម​វប្បធម៌​គ្រួសារ​និយម ទោះ​កូនៗ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​មនុស្ស​គ្មាន​សមត្ថភាព​ក៏ដោយ ក៏​ពួកគេ​រៀបចំ​លើក​តម្កើង​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស​ជាតិ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​វីដេអូ​ឃ្លីប​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា កូនៗ​របស់​លោក ហ៊ុន សែន ដូចជា​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ​និង​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​គិត​រក្សា​ទឹក​រក្សា​ដី

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​បក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​ចេញពី​ប្រទេស​កម្ពុជា ព្រោះ​បើ​បន្ត​ទុក​ឱ្យ​របប​ដឹកនាំ​គ្រួសារ​និយម​បែប​នេះ ខ្មែរ​ច្បាស់​ជា​វិនាស​អន្តរាយ​មិន​ខាន។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មីនា នេះ​ថា រាល់​ថ្ងៃ ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​រង​ទុក្ខវេទនា​ខ្លាំង​ណាស់ ទាំង​អ្នកគាំទ្រ​បក្ស​ប្រឆាំង ទាំង​អ្នកគាំទ្រ​បក្ស​កាន់​អំណាច ដោយសារ​បញ្ហា​លុយកាក់ បញ្ហា​បំណុល បញ្ហា​សេដ្ឋកិច្ច បញ្ហា​លំនៅឋាន បញ្ហា​ការងារ បញ្ហា​សុខភាព រួម​ទាំង​ការ​ប្រឈមមុខ​នឹង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ​ដែល​កំពុង​កើត​មាន​ក្នុង​ប្រទេស។ ប្រភព​ដដែល​លើកឡើង​ថា...

សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ប្រកាស​ប្តូរ​របៀប​ដឹកនាំ​ដោយ​អហិង្សា​នៅ​ស្រុក​ខ្មែរ

ក្រុមប្រឹក្សា​ជាតិ​ដើម្បី​បង្រួបបង្រួម​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ហើយ​ក្នុង​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន កាលពី​ថ្ងៃ​អាទិត្យ ក្នុង​គោលដៅ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​តាម​បែប​អហិង្សា។ សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សេឡេន ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ញូវហ្សេឡេន ប្រមាណ​ជា ៥០០​នាក់​ចូលរួម ដោយ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ បញ្ហា​កោះ​គុត និង​អំពើ​ឃាតកម្ម​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ជាដើម។ ប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អ្នកស្រី មូរ សុខហួរ លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំងអស់​មាន​ប្រមាណ​ជា...

លោក សម រង្ស៊ី រិះគន់​លោក ហ៊ុន ម៉ាណែត ថា​ជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ឡើយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី រិះគន់​ថា​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត គឺជា​មនុស្ស​ដែល​គ្មាន​សមត្ថភាព​ជា​អ្នក​ដឹកនាំ​ទាល់តែសោះ ដូច្នេះ​ហើយ​ទើប​បាន​ជា​គាត់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាង ១​ឆ្នាំ​ហើយ នៅតែ​តោង​ជើងខោ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​ដែល​គ្មាន​អ្វី​គ្រប់​បែប​យ៉ាង​ក្នុង​ការ​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ដូចជា​ស្នាដៃ...

Latest news

© 2021, ដេលី. All rights reserved.