25.7 C
Phnom Penh

TAG

វិស័យ​កសិកម្ម

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផ្ដល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ប្រេង​ឡើង​ថ្លៃ

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ និង​ជា​អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​លើ​លក្ខខណ្ឌ​សមស្រប និង​អាច​ទៅ​រួច​មួយ​ចំនួន ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រេង​ឡើង​ថ្លៃ​ដែល​កំពុង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ និង​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា នា​ពេលនេះ។ លោក សុន ឆ័យ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មីនា នេះ​ថា ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា រដ្ឋាភិបាល​ត្រូវតែ​កាត់បន្ថយ​ពន្ធ​នាំចូល និង​អាករ​ពិសេស​នៅ​ពេលនេះ គឺ​ការ​កាត់បន្ថយ​ភាគរយ​នៃ​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ឬ​ពន្ធ​នាំចូល​លើ​ប្រេងឥន្ធនៈ ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​លក់​រាយ​នៅ​តាម​ស្ថានីយ​ធ្លាក់​ចុះ​ភ្លាមៗ។ ជាង​នេះ​ទៀត ក៏​ត្រូវការ​លុបបំបាត់​កម្រៃ​សេវា​រដ្ឋបាល​មិន​ចាំបាច់​ផ្សេងៗ​ទៀត​ដែរ ដូចជា...

ក្រសួង​កសិកម្ម​ព្រមាន​អ្នក​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​និង​ការ​ចាក់​សំឡេង​រំខាន​ដល់​ជិតខាង

ក្រសួង​កសិកម្ម ព្រមាន​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ឱ្យ​ប្រុងប្រយ័ត្ន​ជំងឺឆ្លង​ពី​សត្វ​មក​មនុស្ស និង​ការ​ចាក់​បំពង​សំឡេង​ឮ​ខ្លាំងៗ​ហួស​កម្រិត​ច្រើន​ម៉ោង ដែល​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​អ្នក​ជិតខាង និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា បច្ចុប្បន្ន ការ​សាងសង់​ផ្ទះ ឬ​អគារ​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដូច្នេះ ម្ចាស់​ផ្ទះ ឬ​ម្ចាស់​អគារ​ដែល​ថែរក្សា​សត្វ​ត្រចៀកកាំ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​តាមដាន​ជាប់​ជានិច្ច​នូវ​សុខភាព​សត្វ និង​អនាម័យ​ដើម្បី​បង្ការ​ជំងឺឆ្លង។ បន្ថែម​ពី​នេះ ការ​ចាក់​បំពង​សំឡេង​ឮ​ខ្លាំង​ហួស​កម្រិត​ច្រើន​ម៉ោង​ដើម្បី​ទាក់ទាញ​សត្វ​ត្រចៀកកាំ ក៏​តម្រូវ​ឱ្យ​មាន​ការ​កំណត់​ពេល​ដែរ ដើម្បី​ចៀសវាង​ការ​បង្ក​ឱ្យ​មាន​ការ​រំខាន​ដល់​អ្នក​ជិតខាង និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ។ សេចក្តី​ជូនដំណឹង​ដដែល​នេះ ណែនាំ​ឱ្យ​ម្ចាស់​ផ្ទះ...

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ចំពោះ​អ្នក​ប្រកាស​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទាំង​ដែល​ខ្លួន​គ្មាន​ជំនាញ​និង​បទពិសោធ​លើ​វិស័យ​កសិកម្ម

ឧកញ៉ា ម៉ុង ឫទ្ធី ងឿងឆ្ងល់​ថា អ្នក​តម្រៀប​លុយ​ថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្រាប់​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ដែល​កំពុង​ធ្លាក់​ថ្លៃ ទាំង​ដែល​ខ្លួន​គ្មាន​បទពិសោធ និង​បច្ចេកទេស​លើ​មុខរបរ​ខាង​វិស័យ​កសិកម្ម​ផង​នោះ។ ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ប្រកប​មុខរបរ​លើ​វិស័យ​កសិកម្ម​ធំ​បំផុត​នៅ​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា នេះ​ថា រឿង​កសិផល​ឡើង​ថ្លៃ ឬ​ចុះ​ថ្លៃ វា​ជា​រឿង​ធម្មតា​របស់​ពិភពលោក​ទៅ​ហើយ ព្រោះ​លោក​ធ្លាប់​មាន​បទពិសោធ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​អស់​រយៈពេល​ជាង ៣០​ឆ្នាំ​កន្លង​មក​ហើយ​ថា​បញ្ហា​បែប​នេះ​គឺ​តែងតែ​កើតមាន​ជា​ធម្មតា។ ឧកញ៉ា ម៉ុង ឫទ្ធី លើកឡើង​ថា រយៈពេល​ជាង ៣០​ឆ្នាំ​មក​នេះ...

ក្រសួង​កសិកម្ម៖ ទោះ​កសិផល​ថៃ ត្រូវ​បាន​ហាមប្រាម ក៏​កម្ពុជា​អាច​ផលិត​ក្នុង​ស្រុក​ផ្គត់ផ្គង់​តម្រូវការ​បាន​ដែរ

ក្រសួង​កសិកម្ម ធានា​ថា​ទោះ​កសិផល​ថៃ ត្រូវ​បាន​ហាមប្រាម​ទាំងស្រុង​មិន​ឱ្យ​នាំចូល​កម្ពុជា​ចាប់ពី​ថ្ងៃ​នេះ​តទៅ​ក៏ដោយ ក៏​កម្ពុជា​មាន​សមត្ថភាព​ផលិត​គ្រប់គ្រាន់​ដើម្បី​ធានា​ដល់​តម្រូវការ​សន្តិសុខ​ស្បៀង​ដោយ​ផលិតកម្ម​ក្នុង​ស្រុក។ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឃឹម ហ្វីណង់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មិថុនា នេះ​ថា ក្រសួង​កសិកម្ម បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ហើយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ដំណើរការ​ផលិតកម្ម​កសិកម្ម និង​រក្សា​ឱ្យ​បាន​នូវ​ស្ថិរភាព​នៃ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស ដែល​អាច​ជំនួស​បាន​ទាំងស្រុង​នូវ​ការ​នាំចូល​ពី​ប្រទេស​ដទៃ។ មន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​លើកឡើង​ថា ស្ថានភាព​នេះ​មិន​បង្ក​ផល​រំខាន​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​ទេ ដ្បិត​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធានា​នូវ​ស្ថិរភាព​ស្បៀង​អាហារ​សម្រាប់​ប្រជាជន។ លោក​បន្ត​ថា នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ ប្រាកដជា​មាន​ការ​រអាក់រអួល​ខាង​ផ្នែក​ផ្គត់ផ្គង់ និង​តម្រូវការ​ខ្លះ​ហើយ ទម្រាំ​រក​ទីផ្សារ​សម្រប​ខ្លួន​បាន ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ក្នុង​ការ​ដែល​កម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព​ផលិត​នៅ​ក្នុង​ស្រុក​ដែរ ជាពិសេស​ទំនិញ​ដែល​កម្ពុជា​ធ្លាប់​តែ​ពឹងផ្អែក​លើ​ការ​នាំចូល​ពី​ប្រទេស​ថៃ។ លោក...

រាជពិធី​ច្រត់​ព្រះនង្គ័ល៖ រាជបុរោហិត​ទស្សន៍ទាយ​ថា នគរ​នឹង​សម្បូរ​ផល​កសិកម្ម​នៅ​ឆ្នាំ​នេះ

ពួក​ព្រាហ្មណ៍​បុរោហិត ជោតិកាចារ្យ ព្រះ​រាជគ្រូ​ប្រចាំ​ព្រះបរមរាជវាំង បាន​ប្រកាស​ដោយ​យោង​តាម​ការ​បរិភោគ​របស់​គោ​ឧសភរាជ ឬ​គោ​ឈ្មោល​ស្តេច នា​ព្រះ​រាជពិធី​មង្គល​ទ្វាទសមាស វប្បមង្គល ឬ​ច្រត់​ព្រះនង្គ័ល នៅ​ខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រោម​ព្រះ​រាជាធិបតី ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​បង្ហាញ​ថា ស្រូវ ពោត និង​សណ្ដែក​នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ​ទទួល​បាន​ទិន្នផល​ល្អ។ ឆ្នាំ​នេះ លោក ស៊ុន...

IDEA TALK៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឱ្យ​ផលិតផល​កសិកម្ម​ខ្មែរ​គ្មាន​ទីផ្សារ?

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឱ្យ​ផលិតផល​កសិកម្ម​ខ្មែរ​គ្មាន​ទីផ្សារ?»។

ថៃ វៀតណាម និង​ឥណ្ឌា ផាត់​កម្ពុជា​ចោល​ក្នុង​កិច្ច​សហការ​គ្នា​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ

អ្នក​ឃ្លាំមើល​និយាយ​ថា ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌា សហការ​គ្នា​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដោយ​ផាត់​ប្រទេស​កម្ពុជា​ចោល។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ និង​ជា​នាយក​កម្មវិធី​តស៊ូ​មតិ​របស់​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KDO) លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៦ ខែ​មីនា នេះ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ វៀតណាម និង​ឥណ្ឌា គិតគូរ​ពី​កសិករ​របស់​គេ​បែប​នេះ គឺ​ពិត​ជា​គួរ​ឱ្យ​អាណិត​កសិករ​ខ្មែរ​ជា​ពន់ពេក​ដែល​រដ្ឋាភិបាល​កម្ពុជា​មិន​អើពើ​នឹង​តម្លៃ​កសិផល​របស់​ពួកគាត់។ លោក សេង វណ្ណលី លើកឡើង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​នេះ​មិន​បាន​ស្វែងរក​ការ​សហការ​ជាមួយ​កម្ពុជា​ទេ​ក្នុង​ការ​នាំចេញ​ស្រូវ និង​អង្ករ​នេះ...

ក្រសួង​ធនធាន​ទឹក​អំពាវនាវ​ឱ្យ​កសិករ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង ដើម្បី​កុំ​ឱ្យ​ខ្វះ​ទឹក​ធ្វើ​ស្រែ​រដូវប្រាំង

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា អំពាវនាវ​ឲ្យ​ប្រជាកសិករ​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​ពាក់ព័ន្ធ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ស្រូវ​រដូវប្រាំង ដើម្បី​កុំ​ឲ្យ​ខាតបង់​ដោយសារតែ​ខ្វះ​ទឹក ខណៈ​ការ​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ច្រើន​នៅ​រយៈពេល​ចុងក្រោយ​នេះ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ប្រធានបទ «ការ​គ្រប់គ្រង​សក្ដានុពល​ទឹក និង​ស្ថានភាព​ប្រព័ន្ធ​ធារាសាស្ត្រ​កម្ពុជា» លោក ថោ ជេដ្ឋា ថ្លែង​ថា ការ​ប្រើប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​មាន​ការ​កើន​ឡើង​ច្រើន​នៅ​រយៈពេល​ចុងក្រោយ​នេះ។ លោក​ថា ផែនការ​ធ្វើ​ស្រូវ​រដូវប្រាំង​ឆ្នាំ​២០២៤-២០២៥ មាន​ចំនួន ៥៣​ម៉ឺន​ហិកតា តែ​ការ​អនុវត្ត​ជាក់ស្ដែង​មាន​រហូត​ដល់​ទៅ ៩០​ម៉ឺន​ហិកតា ឬ​ស្មើ​នឹង...

បណ្ឌិត​បី​រូប​ផ្សាយ​អត្ថបទ​រួម​គ្នា​ពី​ផលវិបាក​អំពី​ផលិតផល​កសិកម្ម​ស្រូវ​អង្ករ​ខ្មែរ បើ​មាន​វិបត្តិ​អាកាសធាតុ​ប្រែប្រួល

បណ្ឌិត​បី​រូប​បាន​សរសេរ​អត្ថបទ​រួម​គ្នា​ផ្សាយ​ក្នុង​សារព័ត៌មាន Asia News Network កាលពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ ដោយ​ព្យាករ​អំពី​ផលវិបាក​ដែល​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម​ស្រូវ-អង្ករ​ខ្មែរ ព្រមទាំង​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀងអាហារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ផង។ បញ្ញវន្ត​ទាំង​បី​រូប​សរសេរ​ថា កសិកម្ម​គឺជា​ផ្នែក​មួយ​នៃ​ការ​រស់រាន​មាន​ជីវិត​សម្រាប់​ពលរដ្ឋ​ខ្មែរ ទាំង​ខាង​វប្បធម៌ ទាំង​ខាង​សង្គមកិច្ច និង​សេដ្ឋកិច្ច។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​បាន​ថយ​ចុះ​ជា​លំដាប់​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០២២ គឺ​ធ្លាក់​ពី ៣៥,៥% មក​នៅ ១៦,៥%។ ផលិតកម្ម​ស្រូវ-អង្ករ​ក្នុង​វិស័យ​កសិកម្ម​ជា​មោទនា ឬ​មោទនភាព​សម្រាប់​ជនជាតិ​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ​ពឹង​ផ្អែក និង​មាន​ប្រជាពលរដ្ឋ​ដល់​ប្រមាណ ៥​លាន​នាក់​ប្រកប​អាជីវកម្ម​ធ្វើ​ស្រែ ឬ...

លោក អ៊ុំ សំអាន ចាត់ទុក​សកម្មភាព​លោក ហ៊ុន ម៉ាណែត ចុះ​ជួប​កសិករ​គឺជា​ការ​ធ្វើ​ប្រជាភិថុតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​សកម្មភាព​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចុះ​ជួប​កសិករ​តាម​កន្លែង​ផ្សេងៗ គឺជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង ព្រោះ​មិន​អាច​ជួយ​លើក​កម្ពស់​វិស័យ​កសិកម្ម​របស់​កម្ពុជា​បាន​ឡើយ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មករា នេះ​ថា ការ​ចុះ​ទៅ​ជួប​កសិករ​នៅ​តាម​ទីតាំង​ផ្សេងៗ​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ល្បិចកល​យក​វីដេអូ​មក​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​ថា​គាត់​កំពុង​យកចិត្ត​ទុកដាក់​នឹង​កសិករ​ប៉ុណ្ណោះ ប៉ុន្តែ​ការពិត...

Latest news

© 2021, ដេលី. All rights reserved.