26.3 C
Phnom Penh

TAG

សង្ក្រាន្ត

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ានី ពិចារណា​ឡើងវិញ​អំពី​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​នៅ​ភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ពិចារណា​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ក្នុង​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ឡើងវិញ ព្រោះ​គម្រោង​នេះ​ខាត​លុយ​ច្រើន​ជាង​ចំណេញ និង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គ្មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​អ្វី​ទាំងអស់។ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ដែល​លោក ហ៊ុន ម៉ានី...

នាយករដ្ឋមន្ត្រី​ខ្មែរ​ចង់​ស្នើ​ឱ្យ​ដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​ឱ្យ​បាន​ឆាប់ៗ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ប្រទេស​កម្ពុជា​គ្រោង​ស្នើ​អង្គការ​យូណេស្កូ​ដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ព្រោះ​សង្ក្រាន្ត​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ប្រទេស​ណា​មួយ​ឡើយ។ មាន​ពលរដ្ឋ​ខ្មែរ​បញ្ចេញមតិ​ថា បើ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​តែ​ម្នាក់​ឯង ចាំបាច់​អ្វី​ត្រូវ​ទៅ​សុំ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក? បើ​ធ្វើ​ដូច្នោះ ចូលឆ្នាំ​ថ្មី​ជាតិ​សាសន៍​ដទៃ ក៏​អាច​ទៅ​សុំ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែរ។ គួរតែ​ប្រទេស​ឥណ្ឌា នេប៉ាល់ ឬ​សិរីលង្កា ស្នើ​ទើប​សមរម្យ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧...

នាយករដ្ឋមន្ត្រី​ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​នេះ

នាយករដ្ឋមន្ត្រី​ត​ពូជ​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​នៅ​ខេត្ត​សៀមរាប ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​២០២៥ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ (Southeast Asia University) ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​អង្គារ ទី​២៥ ខែ​កុម្ភៈ លោក ហ៊ុន ម៉ាណែត អះអាង​ថា ខែ​មេសា ឆ្នាំ​នេះ នឹង​មាន​ការ​រៀបចំ​ពិធី​អង្គរ​សង្ក្រាន្ត​ដ៏​ធំ​នៅ​ខេត្ត​សៀមរាប។ លោក​បាន​រំលឹក​ប្រាប់​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.)...

IDEA TALK៖ តើ​ខ្មែរ​គួរ​ថែរក្សា​សង្រ្កាន្ត ឬ​បំភ្លេច​សង្រ្កាន្ត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ខ្មែរ​គួរ​ថែរក្សា​សង្រ្កាន្ត ឬ​បំភ្លេច​សង្រ្កាន្ត?»។

Latest news

© 2021, ដេលី. All rights reserved.