27.4 C
Phnom Penh

TAG

សមយុទ្ធ​យោធា

អាមេរិក​និង​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​ពី​កូរ៉េ​ខាងជើង

កងទ័ព​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក នឹង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ដ៏​ធំ​បំផុត​មួយ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​ការ​ប្រកាស​នេះ​ចំ​ពេល​កូរ៉េ​ខាងជើង បន្ត​បាញ់​មីស៊ីល​ឲ្យ​ធ្លាក់​ក្នុង​សមុទ្រ​លឿង​នៃ​ឧបទ្វីប​កូរ៉េ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា នេះ។ ទីភ្នាក់ងារ​ព័ត៌មាន Associated Press បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​មាន​ការ​ប្រឈម​នឹង​ភាព​គឃ្លើន​កើនឡើង​របស់​ប្រទេស​កូរ៉េ​ខាងជើង ដែល​ប្រទេស​នេះ​បាន​បង្កើន​ការ​សាកល្បង​បាញ់​មីស៊ីល និង​ការ​គំរាមកំហែង​បង្ក​ជម្លោះ​នុយក្លេអ៊ែរ​ប្រឆាំង​នឹង​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា សមយុទ្ធ​រដូវក្ដៅ​ធ្វើឡើង​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាងត្បូង​នេះ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ដល់​ថ្ងៃទី​១ ខែ​កញ្ញា នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ សមយុទ្ធ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា «របាំង​ការពារ​សេរីភាព»...

Latest news

© 2021, ដេលី. All rights reserved.