TAG
ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង
អាជ្ញាធរខេត្តក្រចេះ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនរវាងខេត្តក្រចេះ ជាមួយច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ស្ពាននោះជាមធ្យោបាយបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទឹកដីកម្ពុជាតែប៉ុណ្ណោះ។
អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងមិត្តភាពក្រចេះ-ប៊ិញយឿង ឬស្ពានអណ្ដែងដូន ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តប៊ិញយឿង ជាមួយអនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង ប្រទេសវៀតណាម លោក ង្វៀន...