32 C
Phnom Penh

TAG

ឡាំ ឡាយ

អ្នក​អធិប្បាយ​តាម​បណ្ដាញ​សង្គម​ថា​អ្នក​នយោបាយ​ថៃ យក​ទឹកដី​ខ្មែរ​ដូរ​សន្លឹកឆ្នោត​របស់​ពួកគេ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា កំពុង​រក្សា​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​កុំ​ឱ្យ​ជាប់​អន្ទាក់​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ និង​ទាញ​ការ​ឈ្លានពាន​របស់​ថៃ ឈាន​ទៅ​រក​ច្បាប់​អន្តរជាតិ ខាង​អ្នក​នយោបាយ​ថៃ កំពុង​ប្រើ​ទឹកដី​កម្ពុជា ជា​ទំនិញ​ដោះដូរ​នឹង​សន្លឹកឆ្នោត​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។ សូម​រំឭក​ថា នេះ​ជា​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ធ្វើ​អត្ថាធិប្បាយ​តាម​ការ​យល់​ឃើញ​ផ្ទាល់ខ្លួន បញ្ចេញ​តាម​បណ្ដាញ​សង្គម ដែល​មិន​សន្មត​ថា​ជា​គោលនយោបាយ​ក្រៅ​ប្រទេស​នៃ​រដ្ឋាភិបាល​ថៃ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​សង្គម​ឈ្មោះ ឡាំ ឡាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៨ មករា នេះ​ថា ក្រុម​អ្នក​នយោបាយ​របស់​បក្ស​ប្រឆាំង​ថៃ ខ្លះ​បាន​ឃោសនា​ទៅ​កាន់​ពលរដ្ឋ​ថៃ ថា​ប្រសិនបើ​ពួកគេ​ឈ្នះ​ឆ្នោត ពួកគេ​នឹង​ទិញ​គ្រាប់បែក​បន្ថែម​ទៀត ចំណែក​អ្នក​ខ្លះ​ទៀត​អះអាង​ថា ប្រសិនបើ​ពួកគេ​ឈ្នះ គេ​នឹង​សង់​របង​បេតុង​ជាមួយ​កម្ពុជា...

អ្នក​តាមដាន​ស្ថានការណ៍​អធិប្បាយ​ថា ថៃ​វាយប្រហារ​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ច្រើន​ប្រភេទ​ដើម្បី​បង្ខំ​ខ្មែរ​ឱ្យ​សុំ​ចរចា

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​វាយប្រហារ​ដោយ​ការ​ប្រើ​យន្តហោះ​ចម្បាំង F-16, T-50 និង Gripen JAS-39 លើ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ត្រៀម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់ គឺជា​ល្បិច​ដែល​ថៃ បាន​ប្រើប្រាស់​ក្រោម​យុទ្ធសាស្ត្រ​វាយ​សម្លុត​ដើម្បី​បង្ខំ​ឱ្យ​ភាគី​កម្ពុជា សុំ​ចរចា។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ឡាំ ឡាយ ដែល​ជា​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៤ ធ្នូ នេះ​ថា ការ​ប្រើប្រាស់​កម្លាំង​ទ័ព​អាកាស​ដ៏​លើសលប់​របស់​ថៃ មិនមែន​ធ្វើឡើង​ក្នុង​គោលបំណង​ចង់​ឈ្នះ​សង្គ្រាម​ទាំងស្រុង​ភ្លាមៗ​នោះ​ទេ។ លោក​ថា...

អ្នក​តាមដាន​ថា​ថៃ​បាន​ប្រើ​ល្បិច​នយោបាយ «ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ» ដាក់​លើ​កម្ពុជា​ជាង ៤​ទសវត្សរ៍

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ថៃ​បាន​ប្រើ​ល្បិច​នយោបាយ​ស្វា​ស៊ី​បាយ តែ​យក​មក​លាប​មាត់​ពពែ លើ​កម្ពុជា ដោយ​កុហក​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​មក​ហើយ ខណៈ​បន្ទាត់​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ដោយ​ទុក​ចិន​ជា​បង​បង្កើត​នា​ពេលនេះ ក៏​ទំនង​ជា​ថៃ ចង់​ប្រើ​ល្បិចកល​បិទ​មាត់​កម្ពុជា​ដូច​ពេល​មុន​ដែរ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​សង្គម ឈ្មោះ ឡាំ ឡាយ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ ធ្នូ នេះ​ថា ថៃ​បាន​រៀបចំ​ក្រុម​អ្នក​សារព័ត៌មាន​បំភ្លៃ​ពី​កម្ពុជា​គ្រប់​បែប​យ៉ាង​រហូត​មក ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​សហរដ្ឋ​អាមេរិក​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​កម្ពុជា សូម្បី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប ក្រោម​ហេតុផល​កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស ក៏​ស្ថិត​ក្រោម​វាំងនន​របស់​ថៃ ដែរ។ ប្រភព​ដដែល...

Latest news

© 2021, ដេលី. All rights reserved.