29.8 C
Phnom Penh

TAG

ឡុង ឌីម៉ង់

ក្រុមហ៊ុន​ចិន​ដែល​ចាក់​ថ្ម​ចូល​ឆ្នេរ​អូរត្រេះ ត្រូវ​អាជ្ញាធរ​បញ្ជា​ឱ្យ​រុះរើ​វិញ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​មហាជន

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ អះអាង​ថា ការដ្ឋាន​សាងសង់​របស់​ក្រុមហ៊ុន​ចិន យូណាន ជីងចេន ដែល​បាន​ចាក់​ថ្ម​ចូល​ក្នុង​សមុទ្រ​នៅ​តាម​បណ្តោយ​ឆ្នេរ​អូរត្រេះ ដែល​ស្ថិត​ក្នុង​ភូមិ​៦ សង្កាត់​លេខ​០៤ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​រើ​ចេញ និង​រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ឡើងវិញ​ហើយ។ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អាជ្ញាធរ​ខេត្ត​បាន​ចាត់​មន្ត្រី​ជំនាញ ឱ្យ​ចុះ​ទៅ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ភាគី​ក្រុមហ៊ុន​ហើយ។ មន្ត្រី​ជំនាញ​បាន​ណែនាំ​ឱ្យ​ភាគី​ក្រុមហ៊ុន​នោះ រុះរើ​ការដ្ឋាន​សាងសង់ និង​កាយ​ថ្ម​ដែល​បាន​ចាក់​ចូល​ឆ្នេរ​ឱ្យ​ទៅ​សភាព​ដើម​វិញ​ហើយ។ ប្រភព​ដដែល​បាន​អះអាង​ថា...

អាជ្ញាធរ​វាយ​កម្ទេច​របង​សង់​លើ​ដី​ឆ្នេរ​អូរឈើទាល​តាម​បញ្ជា​លោក ហ៊ុន សែន ក្រោយ​មហាជន​រិះគន់

របង​សាងសង់​លើ​ដី​ឆ្នេរ​អូរឈើទាល ត្រូវ​បាន​វាយ​កម្ទេច​ចោល​ទាំង​យប់​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ តាម​បញ្ជា​របស់​លោក ហ៊ុន សែន ក្រោយពី​សារព័ត៌មាន​បាន​ផ្សព្វផ្សាយ និង​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន ប៉ុន្តែ​នៅតែ​មិនទាន់​ដឹង​ថា​អ្នក​ណា​ជា​ម្ចាស់​កម្មសិទ្ធិ​ដដែល។ អភិបាល​រង និង​ជា​អ្នក​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា អាជ្ញាធរ​វាយ​កម្ទេច​របង​សង់​លើ​ដី​ឆ្នេរ​អូរឈើទាល​ទាំង​យប់ បន្ទាប់ពី​ទទួល​បាន​គោលការណ៍​ពី​លោក ហ៊ុន សែន ដោយ​លោក​ជា​អ្នក​ចេញ​មុខ​សម្របសម្រួល​ជាមួយ​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ។ ការ​វាយ​កម្ទេច​ជញ្ជាំង​ថ្ម​ទាំង​យប់​កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន និង​ការ​ផ្សព្វផ្សាយ​ពី​បណ្ដាញ​សារព័ត៌មាន​ផង​ដែរ។ ក្នុង​នោះ...

Latest news

© 2021, ដេលី. All rights reserved.