29.3 C
Phnom Penh

TAG

អាជីវករ​ផ្សារ​អូរឫស្សី

អាជីវករ​ផ្សារ​អូរឫស្សី​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប​មក​ត្រឹម​៥០%

អាជីវករ​កំពុង​លក់ដូរ​នៅ​ផ្សារ​អូរឫស្សី​រាប់​រយ​នាក់ នៅ​ថ្ងៃទី​១៥ សីហា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​តូប ៥០% បន្ទាប់ពី​រដ្ឋបាល​ផ្សារ​តម្រូវ​ឲ្យ​បង់​ថ្លៃ​ជួល​តូប​សម្រាប់​អាណត្តិ​ថ្មី ១០០% ខណៈ​ពួកគេ​រក​ចំណូល​មិន​សូវ​បាន​ដោយ​ប្រឈម​នឹង​ការ​លក់ដូរ​អនឡាញ​បាន​វាយលុក​ខ្លាំង​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ-១៩ មក។ អ្នកនាង ហេង សុគា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដាក់​ញត្តិ​ថា ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​នៅ​ថ្ងៃ​នេះ ដើម្បី​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ។ អ្នកនាង​បន្ត​ថា ការ​ស្នើសុំ​នេះ​ក្រោយពី​សាលា​រាជធានី​ភ្នំពេញ​ទាមទារ​ឲ្យ​អាជីវករ​បង់​តម្លៃ​តូប ១០០% ទាំង​ដែល​អាជីវករ​លក់ដូរ​មិន​ដាច់ ខណៈ​បច្ចុប្បន្ន​ការ​លក់ដូរ​តាម​អនឡាញ​បាន​វាយលុក​ខ្លាំង។ អាជីវករ​រូប​នេះ​បញ្ជាក់​ថា ពួកគាត់​គ្មាន​ប្រាក់​បង់​ទៅ​តាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ទាមទារ​ឡើយ...

Latest news