28.2 C
Phnom Penh

TAG

ASEAN Observer Team - AOT

ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ចល័ត​រថពាសដែក​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ៧០​នាក់ ចូល​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​បាន​រាយ​លួស​បន្លា​បន្ថែម​លើ​លួស​បន្លា​ចាស់​ដែល​ភាគី​ថៃ បាន​ហ៊ុមព័ទ្ធ​កាន់កាប់​យក​ដោយ​ខុស​ច្បាប់។ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ មេសា ថា កាលពី​ថ្ងៃទី​២ ខែ​មេសា វេលា​ម៉ោង ៦:២០​នាទី​ព្រឹក កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​យោធា​ចូល​មក​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ...

អ្នក​សង្កេតការណ៍​អាស៊ាន​ផ្អាក​ដំណើរ​បន្ទាប់ពី​ឮ​ស្នូរ​ផ្ទុះ​គ្រាប់ ខណៈ​ថៃ​ចោទ​កម្ពុជា​ថា​បង្កើត AOT ក្លែងក្លាយ

អ្នកសង្កេតការណ៍អាស៊ាន ផ្អាកសកម្មភាពត្រួតពិនិត្យតាមជាយដែន ដោយឮស្នូរផ្ទុះគ្រាប់ ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា អះអាង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (ASEAN Observer Team) សម្រេច​ផ្អាក​ដំណើរ​ចុះ​ផ្ទៀងផ្ទាត់​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ធ្វើ​ដំណើរ​ត្រឡប់​ក្រោយ​វិញ ក្រោយពី​មាន​ស្នូរ​ផ្ទុះ​អាវុធ​នៅ​ខាង​ភាគី​ថៃ ក្បែរ​តំបន់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​កម្ពុជា។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃទី​១៩ វិច្ឆិកា ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះទៅ​ត្រួតពិនិត្យ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅ​ច្រក​ច១ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់...

Latest news

© 2021, ដេលី. All rights reserved.