26.6 C
Phnom Penh

TAG

កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

កម្ពុជា​ប្រកាស​មិន​ទទួលស្គាល់​ព្រំដែន​ដែល​កំណត់​ដោយ​ការ​ប្រើ​កម្លាំង​កងទ័ព​ច្បាំង​ដណ្ដើម

រាជរដ្ឋាភិបាល​កម្ពុជា បដិសេធ​ចំពោះ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ពីរ​ភាគី ព្រោះ​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា អះអាង​ក្នុង​ពេល​ធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានការណ៍​វិវត្ដ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​បាន​ឃើញ​នៅ​កន្លែង​មួយ​ចំនួន​តាម​បណ្តោយ​ព្រំដែន មិនមែន​ជា​ព្រំដែន​អន្តរជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ទេ ដូច្នេះ​ការ​កំណត់​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​រង់ចាំ​ក្រុម​ការងារ​ជំនាញ​ប្រទេស​ទាំង​ពីរ​ចុះ​វាស់វែង​ជា​មុន​សិន នោះ​ទើប​ចាត់ទុក​ជា​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ។ លោក ប៉ែន បូណា អះអាង​ថា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ និង​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ...

យោធា​ថៃ ដោះលែង​វីរកងទ័ព​កម្ពុជា​ទាំង ១៨​នាក់ និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ

ទីបំផុត វីរកងទ័ព​កម្ពុជា ទាំង ១៨​នាក់​ដែល​យោធា​ថៃ ប្រើ​ល្បិច​ចាប់​ខ្លួន និង​ឃុំគ្រង​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ដោយ​សុវត្ថិភាព​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ឱ្យ​ដឹង​ថា យោធា​កម្ពុជា ទាំង ១៨​នាក់​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំគ្រង​ដោយ​ភាគី​ថៃ អស់​រយៈពេល ១៥៥​ថ្ងៃ ត្រូវ​បាន​ដោះលែង និង​បញ្ជូន​ត្រឡប់​មក​មាតុប្រទេស​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នៅ​វេលា​ម៉ោង...

មហាអំណាច​ចិន ដើរតួ​ផ្សះផ្សា​ជម្លោះ​ខ្មែរ-ថៃ ក្នុង​នាម​ជា​មហាមិត្ត​ប្រទេស​ទាំង​ពីរ

ក្រសួង​ការបរទេស​បី​ប្រទេស គឺ​កម្ពុជា ចិន និង​ថៃឡង់ដ៍ អះអាង​ដោយ​ប្ដេជ្ញា​ថា​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ ដែល​បាន​កើតឡើង​នៅ​ពេលនេះ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រីភាគី កម្ពុជា ចិន និង​ថៃ កាលពី​ថ្ងៃទី​២៩ ធ្នូ ជុំវិញ​ស្ថានភាព​ជម្លោះ​កម្ពុជា-ថៃ នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ប្រទេស​ចិន បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រីភាគី...

បទ​ឈប់​បាញ់​គ្នា​ឆ្លង​ផុត ៧២​ម៉ោង មិន​ឮ​ស្នូរ​គ្រាប់​កាំភ្លើងធំ តែ​ភាគី​ថៃ មិន​ទាន់​ដោះលែង​ទាហាន​ខ្មែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ទម្លាយ​ថា ភាគី​ថៃ ប្រើ​រយៈពេល ៧២​ម៉ោង​ដែល​ត្រូវ​បាន​កំណត់​ជា​ពេលវេលា​នៃ​ការ​គោរព​បទ​ឈប់​បាញ់​នេះ ទៅ​ពង្រឹង​ស្ថានភាព​កងទ័ព​ថៃ យ៉ាង​សកម្ម ក្នុង​នោះ ទាហាន​ថៃ ក៏បាន​បាញ់​សម្លាប់​ទាហាន​កម្ពុជា មួយ​ចំនួន​ផង​ដែរ ខណៈ​រដ្ឋការ​ក្រុង​ភ្នំពេញ​មិន​ហ៊ាន​ចោទ​ថៃ ពី​ការ​ល្មើស​នឹង​បទ​ឈប់​បាញ់​នេះ​ឡើយ។ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា រយៈពេល ៧២​ម៉ោង​ដែល​ត្រូវ​បាន​កំណត់​ជា​រយៈពេល​នៃ​ការ​គោរព​បទ​ឈប់​បាញ់ បែរជា​ទាហាន​ថៃ មិន​បាន​គោរព​ទៅវិញ ព្រោះ​ក្នុង​រយៈពេល...

មហាអំណាច​អាមេរិក និង​ចិន សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា

លោក ដូណាល់ ត្រាំ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន អបអរ​សាទរ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ថៃ និង​កម្ពុជា ចំពោះ​ការ​បញ្ចប់​សង្គ្រាម​ព្រំដែន​តាមរយៈ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បន្ទាប់ពី​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វាយ​ប្រយុទ្ធ​គ្នា​រយៈពេល ២១​ថ្ងៃ។ ក្នុង​សង្គ្រាម​ព្រំដែន ២១​ថ្ងៃ​នេះ ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​បាន​រត់​ភៀស​ខ្លួន​កើន​ឡើង​ដល់​ទៅ​ជា ១​លាន ៣០​ម៉ឺន​នាក់ ក្នុង​នោះ ជនភៀសសឹក​ប្រទេស​ថៃ ប្រមាណ​ជា ៧០​ម៉ឺន​នាក់ និង​ជនភៀសសឹក​កម្ពុជា ជិត ៦៤​ម៉ឺន​នាក់។ នេះ​បើ​តាម​របាយការណ៍​នៃ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នេះ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា...

យោធា​ថៃ ទម្លាក់​គ្រាប់បែក​បាញ់​ផ្លោង​ដាក់​ស្រុក​ខ្មែរ​ឥត​ដក​ដៃ កងទ័ព​ខ្មែរ​ក៏​បាញ់​ដាក់​ខេត្ត​ថៃ តបត​វិញ

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា អះអាង​ថា នៅ​ថ្ងៃ​សុក្រ​នេះ យោធា​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤០​គ្រាប់ និង​ផ្លោង​គ្រាប់​កាំភ្លើងធំ​ជាង ២០០​គ្រាប់ (២៥០​គ្រាប់) ផង​ដែរ ចូល​ភូមិ​ជោគជ័យ ខណៈ​ជាង ១០០​គ្រាប់​ទៀត (១១០​គ្រាប់) ត្រូវ​ថៃ បាញ់​ផ្លោង​ចូល​ភូមិ​ព្រៃចាន់។ អ្នក​នាំពាក្យ​កងទ័ព​អាកាស​ថៃ ឧត្ដមសេនីយ៍ ចក្រិត ធម្មាវិច័យ (Jackrit Thammavichai) បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា...

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អះអាង​ថា​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ដោះស្រាយ​ជម្លោះ​ខ្មែរ-ថៃ​សាជាថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) អះអាង​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​សម្របសម្រួល​ការ​ពិភាក្សា ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​រវាង​ប្រទេស​កម្ពុជា-ថៃ សាជាថ្មី ខណៈ​កម្ពុជា ប្ដេជ្ញា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ក្នុង​ការ​បន្ត​អនុវត្ត​តាម​ស្មារតី​សេចក្ដី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ជានិច្ច។ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា លោក ម៉ាកូ រ៉ូប៊ីអូ បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត...

សង្គ្រាម​គ្មាន​ថ្ងៃ​បុណ្យទាន មិន​ថា​ជាតិ​សាសន៍​ណា នៅ​ប្រទេស​ណា​ឡើយ

នៅ​រៀងរាល់​ឆ្នាំ ថ្ងៃទី​២៥ ធ្នូ ប្រជាជន​ទូទាំង​ពិភពលោក​កាន់​សាសនា​គ្រិស្ត នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្តម៉ាស​ដែល​ជា​ការ​រំឭក​ថ្ងៃកំណើត​ព្រះយេស៊ូ​គ្រីស្ទ។ មនុស្ស​ជាច្រើន ទោះជា​មិនមែន​ជា​គ្រិស្ត​សាសនិក​ក្តី ក៏​តែងតែ​ប្រើប្រាស់​ពេលវេលា​នេះ​ដើម្បី​ជួបជុំ​គ្រួសារ មិត្តភក្ដិ អបអរ​សាទរ​ដល់​ការ​ប្រារព្ធ​ពិធីបុណ្យ​គ្រិស្តម៉ាស ឬ​បុណ្យ​ណូអែល ហើយ​គេ​តែងតែ​បន់ស្រន់​ប្រាថ្នា​ផ្សង​ឱ្យ​ខ្លួនឯង និង​មនុស្ស​ជា​ទី​ស្រឡាញ់​ជួប​នូវ​សុខ​សុភមង្គល និង​សំណាង​ល្អ។ ដោយឡែក​ប្រជាជន​នៅ​ប្រទេស​កម្ពុជា ក៏​មាន​បំណង​ប្រាថ្នា​ដូច​នឹង​ប្រជាជន​ប្រទេស​ផ្សេង​ដែរ នោះ​គឺ​សន្តិភាព​សម្រាប់​ប្រជាជាតិ​ខ្មែរ។ តែ​នៅ​ថ្ងៃទី​២៥ ធ្នូ ជា​ទិវា​បុណ្យ​គ្រីស្តម៉ាស ប្រជាជន​ខ្មែរ​ជាង​កន្លះ​លាន​នាក់​ដេក​ក្រោម​រោង​ក្រណាត់​កៅស៊ូ​តង់។ ពួកគេ​ជា​ជនភៀសសឹក​ពី​ការ​វាយប្រហារ​ពី​សំណាក់​យោធា​ថៃ ដែល​ជា​អ្នក​ជិតខាង​របស់​ខ្លួន។ គួរ​កត់សម្គាល់​អំពី​ចំណារ​កំណត់ហេតុ​ប្រវត្តិសាស្ត្រ​ថា ប្រទេស​មួយ ឬ​ក្រុម​មួយ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ទំនើបកម្ម​យោធា​ដើម្បី​ស្វែងរក​យុត្តិធម៌​ដោយ​ខ្លួនឯង ព្រោះ​ថៃ​នៅតែ​ចង់បាន​ទឹកដី​ខ្មែរ

ឆ្លើយតប​ទៅ​នឹង​ស្ថានការណ៍​តានតឹង​នៅ​ព្រំដែន ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​អ្នក​មាន​ទ្រព្យធន ឧកញ៉ា និង​មហាសេដ្ឋី​ខ្មែរ បរិច្ចាគ​ថវិកា​ដល់​រដ្ឋាភិបាល​សម្រាប់​ធ្វើ​ទំនើបកម្ម​យោធា ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ នា​ពេលនេះ ជាជាង​ការ​ពឹងផ្អែក​ខ្លាំង​ហួសហេតុ​ទៅ​លើ​អាស៊ាន​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ជាក់លាក់​នោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៣ ធ្នូ ថា អាស៊ាន​មិន​មាន​ឥទ្ធិពល​ណា​មួយ​ទៅ​លើ​សមាជិក​របស់​ខ្លួន​នោះ​ទេ ព្រោះ​សមាជិក​អាស៊ាន​ទាំងអស់​គិតតែ​ពី​ផលប្រយោជន៍​រៀងៗ​ខ្លួន...

អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​កម្ពុជា-ថៃ បញ្ឈប់​ចម្បាំង​ដោយ​ងាក​ទៅ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ

រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ បញ្ឈប់​អរិភាព ដោយ​ងាក​មក​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វិញ ដោយ​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ពីរ​ចូលរួម​ចរចា​ដោយ​ស្មារតី​ស្មោះត្រង់ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​យូរអង្វែង និង​សន្តិភាព។ ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ នេះ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ដែល​កំពុង​មាន​ភាព​តានតឹង​ដោយ​ការ​ប្រើប្រាស់​អាវុធ​បំផ្លិចបំផ្លាញ​ធុន​ធ្ងន់ រហូត​បង្ក​ផល​ប៉ះពាល់​មនុស្សធម៌​យ៉ាង​ធ្ងន់ធ្ងរ​នា​ពេលនេះ រដ្ឋាភិបាល​អូស្ត្រាលី អំពាវនាវ​ឱ្យ​ភាគី​ទាំង​ពីរ​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​សុវត្ថិភាព​ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​បេតិកភណ្ឌ​វប្បធម៌ រួម​ទាំង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ស្រប​តាម​ច្បាប់​អន្តរជាតិ និង​ការ​អនុវត្ត​សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ ឡើងវិញ​ផង​ដែរ។ សេចក្តី​អំពាវនាវ​នេះ...

Latest news

© 2021, ដេលី. All rights reserved.