34.5 C
Phnom Penh

TAG

ក្រដាសប្រាក់

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ...

អ្នក​ឃ្លាំមើល​ថា​ចំនួន​លុយ​រដ្ឋាភិបាល​បោះពុម្ព​គឺ​ប្រហែល​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត

អ្នក​តាមដាន​ការ​អភិវឌ្ឍ​សង្គម លើកឡើង​ថា ចំនួន​លុយ​ដែល​រដ្ឋាភិបាល​បាន​បោះពុម្ព​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក គឺ​មាន​តួលេខ​ប្រហាក់ប្រហែល​គ្នា​នឹង​ចំនួន​លុយ​ដែល​រដ្ឋាភិបាល​កំពុង​ខ្វះខាត​សម្រាប់​គម្រោង​ចំណាយ​ក្នុង​ឆ្នាំ​២០២៤។ អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៧ តុលា នេះ​ថា តាម​តួលេខ​ដែល​ស៊ីសង្វាក់​គ្នា​នេះ អាច​សន្និដ្ឋាន​បាន​ថា​រដ្ឋាភិបាល​កំពុង​ខ្វះ​លុយ​សម្រាប់​បង្គ្រប់​ការ​ចំណាយ​របស់​ខ្លួន​នៅ​ពេលនេះ ព្រោះ​បើ​ផ្អែក​លើ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កម្ពុជា​អាច​រក​ចំណូល​បាន​ប្រមាណ​ជា ៦ ទៅ...

លោក សម រង្ស៊ី ថា​ក្រដាសប្រាក់​២​សែន​រៀល​ជា​និមិត្តសញ្ញា​បរាជ័យ​ទាំង​សេដ្ឋកិច្ច​និង​នយោបាយ​របស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​ថា ការ​ដាក់​ចេញ​នូវ​ក្រដាសប្រាក់ ២​សែន​រៀល​នៅ​ពេលនេះ បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បរាជ័យ​ទាំង​នយោបាយ​សេដ្ឋកិច្ច និង​បរាជ័យ​ទាំង​នយោបាយ​ការទូត​របស់​គ្រួសារ​ត្រកូល​ហ៊ុន​ទាំងស្រុង ព្រោះ​នយោបាយ​សេដ្ឋកិច្ច​ដែល​លោក ហ៊ុន សែន ពឹង​ផ្អែក​លើ​ចិន បាន​ដើរ​ដល់​ផ្លូវ​ទាល់ច្រក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ តុលា នេះ​ថា ក្រដាសប្រាក់ ២​សែន​រៀល​ថ្មី​នេះ គឺជា​និមិត្តរូប​នៃ​ភាព​បរាជ័យ​សេដ្ឋកិច្ច​របស់​ត្រកូល​ហ៊ុន​យ៉ាង​ពិតប្រាកដ ព្រោះ​នយោបាយ​សេដ្ឋកិច្ច​ដែល​លោក...

IDEA TALK៖ តើ​ការ​ផលិត​លុយ​បន្ថែម​អាច​ជះ​ឥទ្ធិពល​បែប​ណា​ដល់​សេដ្ឋកិច្ច​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​ការ​ផលិត​លុយ​បន្ថែម​អាច​ជះ​ឥទ្ធិពល​បែប​ណា​ដល់​សេដ្ឋកិច្ច​ជាតិ?»។

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល​ចាប់ពី​ថ្ងៃ​នេះ​តទៅ

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល (២០០០០០​រៀល) ចំនួន ២០​លាន​សន្លឹក ចាប់ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​អបអរ​សាទរ​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២០​ម៉ឺន​រៀល (២០០០០០​រៀល)​ដែល​ជា​ក្រដាស​ប្រាក់​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ក្រដាស​ប្រាក់​នេះ​ក៏​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​នេះ​ដែរ។ លោក ហ៊ុន ម៉ាណែត...

Latest news

© 2021, ដេលី. All rights reserved.