36 C
Phnom Penh

TAG

ចារកម្ម​កូរ៉េ​ខាងជើង

អ្នក​នាំពាក្យ៖ កម្ពុជា​គ្មាន​ចារកម្ម​កូរ៉េ​ខាងជើង​បើក​ដំណើរការ​សណ្ឋាគារ​កាស៊ីណូ​នោះ​ទេ

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន NK News កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា «ចារកម្ម​កូរ៉េ​ខាងជើង​បាន​បើក​ដំណើរការ​សណ្ឋាគារ កាស៊ីណូ និង​ភ្នាក់ងារ​ទេសចរណ៍​នៅ​កម្ពុជា»។ សេចក្ដី​បំភ្លឺ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បាន​លើកឡើង​ថា កម្ពុជា​បាន​អនុវត្ត​ស្របតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UNSC) ដោយ​បាន​បិទ​គ្រប់​អាជីវកម្ម និង​គណនី​ធនាគារ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង ក្នុង​ប្រទេស​កម្ពុជា និង​បញ្ឈប់​ការ​ផ្តល់​ប័ណ្ណ​ការងារ​ដល់​កម្មករ​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ខាងជើង​ផង​ដែរ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ...

Latest news