32 C
Phnom Penh

TAG

ច័ន្ទ សុភ័ត្រា

យោធា​ថៃ សម្រេច​បញ្ជូន​ទាហាន​ខ្មែរ ២​នាក់​ប៉ុណ្ណោះ​ដែល​មាន​របួស មក​មាតុភូមិ​វិញ

វីរ​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ ២​នាក់​ក្នុង​ចំណោម ២០​នាក់ ដែល​ថៃ បាន​ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​ត្រូវ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បន្ទាន់​ដោយសារ​មាន​របួស។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា បាន​ឲ្យ​ដឹង​ថា វីរ​កងទ័ព​ទាំង ២​នាក់ គឺ​អនុសេនីយ៍ត្រី អាង អឿង អាយុ ៣៧​ឆ្នាំ និង​លោក​ពលបាលឯក ម៉ម វុទ្ធី អាយុ ៥៣​ឆ្នាំ...

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល​និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ឱ្យ​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ

អ្នក​ឃ្លាំមើល​រិះគន់​រដ្ឋាភិបាល និង​មេបញ្ជាការ​ដែល​ចាញ់​ល្បិចកល​ទាហាន​ថៃ ចាប់​ខ្លួន​ទាហាន​ខ្មែរ ហើយ​ចាត់ទុក​សកម្មភាព​របស់​កងទ័ព​ថៃ បែប​នេះ ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់​ដែល​ភាគី​ថៃ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​ដ៏​ស្មោកគ្រោក​នេះ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ កក្កដា នេះ​ថា ការ​ដែល​ទាហាន​ខ្មែរ​ត្រូវ​បាន​ទាហាន​ថៃ ចាប់​ខ្លួន​ក្រោម​កលល្បិច​ធ្វើ​ពុត​ជា​សុំ​ចាប់​ដៃ​ស្វាគមន៍ ក្រោយពី​មាន​បទ​ឈប់​បាញ់​បែប​នេះ គឺជា​កម្សោយ​នៃ​វិធានការ​របស់​រដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ ក្នុង​ការ​ធានា​នូវ​អាយុជីវិត​របស់​កម្លាំង​ការពារ​ជាតិ​របស់​ខ្លួន។ លោក វ៉ន ចាន់ឡូត លើកឡើង​ថា កងទ័ព​ខ្មែរ​បាន​ចូល​សមរភូមិ​ប្រយុទ្ធ​មិន​ចុះ​ញ៉ម​អស់​រយៈពេល ៥​ថ្ងៃ​មក​ហើយ...

Latest news

© 2021, ដេលី. All rights reserved.