26.6 C
Phnom Penh

TAG

ជនបង្ក ស៊ីវ ជ័យសិដ្ឋ

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ចាប់​ជន​បង្ក​ពិតប្រាកដ​ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់​យក​មក​កាត់ទោស

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ និង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចាប់​ខ្លួន​ជន​បង្ក​ពិតប្រាកដ ដែល​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់ ៦​នាក់ យក​មក​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជនរងគ្រោះ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ មីនា នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៧...

បណ្ឌិត គិន ភា ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​តម្លាភាព

សាធារណជន និង​អ្នក​តាមដាន​បញ្ហា​សង្គម ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​ទៅ​លើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស ៦​នាក់​នៅ​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ដើម្បី​ធានា​បាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ក្រុម​គ្រួសារ។ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​រង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស ៦​នាក់​ស្លាប់។ លោក​ថា ប្រសិនបើ​ជនរងគ្រោះ​មិន​អាច​ទទួល​បាន​យុត្តិធម៌​ពេញលេញ​នោះ​ទេ នោះ​ទំនុកចិត្ត​របស់​ពលរដ្ឋ​ចំពោះ​អាជ្ញាធរ នឹង​កាន់តែ​ថមថយ។ បណ្ឌិត គិន ភា បន្ថែម​ថា ផ្នត់គំនិត​អវិជ្ជមាន​របស់​មហាជន​នឹង​បង្កើត​ជា​ស្នាម​ប្រេះឆា​ក្នុង​សង្គម​កាន់តែ​ជ្រៅ​ទៅៗ ហើយ​ដែល​បន្តិច​ម្ដងៗ​បូក​រួម​ជាមួយ​សម្ពាធ​សកល​នៃ​វិបត្តិ​ថាមពល និង​សង្គ្រាម​ព្រំដែន​ផង វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍។ លោក​អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.