TAG
ជាម យៀប
លោក ជាម យៀប ត្រូវបានតែងតាំងជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការដោយរដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាច
រដ្ឋសភាឯកបក្សរបស់បក្សកាន់អំណាច លោក ហ៊ុន សែន បានបោះឆ្នោតអនុម័តជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១នៃរដ្ឋសភាជាផ្លូវការហើយនៅថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។
សមាជិកសភាដែលមកពីគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ចំនួន ១០៧នាក់ បានបើកកិច្ចប្រជុំពេញអង្គលើកទី៦ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចជាឯកច្ឆន្ទបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ដែលកំពុងកាន់តំណែងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ...