26.6 C
Phnom Penh

TAG

សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត

អ្នក​ឃ្លាំមើល​ថា​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​អាច​ប្រឈម​បែកបាក់ បើ​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា បើ​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​មិន​រៀបចំ​បទបញ្ជា​ផ្ទៃក្នុង លក្ខន្តិកៈ និង​គោលការណ៍​សម្រាប់​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ឱ្យ​មាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ទេ នោះ​សម្ព័ន្ធភាព​នេះ​ក៏​អាច​ប្រឈម​នឹង​ការ​បែកបាក់​នៅ​ពេល​ដែល​ពួកគេ​បែងចែក​តំណែង​គ្នា​មិន​ត្រូវ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៥ តុលា នេះ​ថា ការ​បែងចែក​តួនាទី​ដឹកនាំ​សម្ព័ន្ធភាព​នេះ​អាច​នឹង​បង្ក​ជា​កត្តា​ចម្បង​ដែល​នាំ​ឱ្យ​សម្ព័ន្ធភាព​នេះ​បែកបាក់​សាមគ្គី​គ្នា ព្រោះ​ចាប់តាំងពី​សម្ព័ន្ធភាព​នេះ​បង្កើត​មក គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​បែងចែក​តួនាទី​ដឹកនាំ​សម្រាប់​គណបក្ស​ដែល​បាន​ចូលរួម​ចង​សម្ព័ន្ធ​នេះ​នៅឡើយ​ទេ។ លោក សេក សុជាតិ...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​រៀបចំ​ការ​ដឹកនាំ​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​ផ្នត់គំនិត ជំរុញ​ឱ្យ​គណបក្ស​ក្នុង​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត រៀបចំ​ការ​ដឹកនាំ​របស់​ខ្លួន​ឱ្យ​មាន​ប្រជាធិបតេយ្យ​ផ្ទៃក្នុង ដើម្បី​សម្រេច​បំណង​ក្នុង​ការ​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា លោក​សាទរ​ចំពោះ​សម្ព័ន្ធភាព​របស់​គណបក្ស​ទាំង ៥ ដែល​ធ្វើ​ឡើង​ក្នុង​គោលបំណង​ប្រមូលផ្ដុំ​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​ចងក្រង​កម្លាំង​នយោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ លោក សេក សុជាតិ លើកឡើង​ថា ការ​បង្កើត​សម្ព័ន្ធភាព គឺជា​ការ​លំបាក​មួយ​ហើយ ប៉ុន្តែ​ការ​រក្សា​ភាព​រឹងមាំ​យូរ​អង្វែង...

Latest news

© 2021, ដេលី. All rights reserved.