32.1 C
Phnom Penh

TAG

អ៊ុក ម៉ៅ

ក្រសួង​ព័ត៌មាន​ថា​លោក អ៊ុក ម៉ៅ ដែល​តែង​ចុះ​ថត​សកម្មភាព​ឈ្មួញ​កាប់​ព្រៃឈើ មិនមែន​ជា​អ្នក​សារព័ត៌មាន និង​ខុស​ក្រម​វិជ្ជាជីវៈ

ក្រសួង​ព័ត៌មាន ចេញ​មុខ​អះអាង​ថា អ្នកកាសែត​បរិស្ថាន​ជនជាតិ​ដើម​ភាគតិច លោក អ៊ុក ម៉ៅ មិនមែន​ជា​អ្នកកាសែត​ស្រប​ច្បាប់​ឡើយ ព្រោះ​សកម្មភាព​របស់​គាត់​កន្លង​មក បាន​ប្រាសចាក​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០​ស្ថាប័ន បាន​ចាត់ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អ្នក​ការពារ​បរិស្ថាន និង​អ្នក​សារព័ត៌មាន។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២២ ឧសភា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ ឧសភា នេះ​បាន​បញ្ជាក់​ថា លោក អ៊ុក ម៉ៅ បាន​បម្រើ​ការងារ​នៅ​អង្គភាព «ឥន្ទ្រីផ្លើសញូស៍» ដោយ​គ្មាន​បណ្ណ​សារព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ព័ត៌មាន។...

អង្គការ​សមាគម​ជាច្រើន​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកកាសែត​បរិស្ថាន​ថា​ជា​ការ​គំរាមកំហែង​និង​បំបិទ​សំឡេង

អង្គការ​សមាគម​ជាង ១០ ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ផ្នែក​បរិស្ថាន លោក អ៊ុក ម៉ៅ គឺជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង បំភិតបំភ័យ និង​បំបិទ​សំឡេង​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​បរិស្ថាន។ អង្គការ​សមាគម​ចំនួន ១៤ រួម​មាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (RSF) និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជាដើម​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ថ្ងៃទី​២១ ឧសភា នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​អ្នក​សារព័ត៌មាន​ផ្នែក​បរិស្ថាន លោក អ៊ុក...

Latest news

© 2021, ដេលី. All rights reserved.