26.3 C
Phnom Penh

TAG

អ្នកស្រី ជា សិរី

អ្នកស្រី ជា សិរី៖ ធនាគារ​នឹង​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ បើ​អតិថិជន​មក​ដក​ប្រាក់​ក្នុង​ពេល​តែ​មួយ​នោះ

ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី អំពាវនាវ​ឱ្យ​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​ធ្វើការ​ជាមួយ​នឹង​ធនាគារ​ពាក់ព័ន្ធ រក​វិធី​ដើម្បី​ដោះស្រាយ​ប្រាក់​បញ្ញើ​ទាំងនោះ ដើម្បី​ធានា​ការពារ​នូវ​ផលប្រយោជន៍​របស់​អតិថិជន​ឱ្យ​បាន​គ្រប់ៗ​គ្នា។ អ្នកស្រី ជា សិរី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៦ នេះ​ថា នៅ​ពេល​ដែល​អ្នក​ដាក់​ប្រាក់​បញ្ញើ​ទាំងអស់​មក​ដក​ប្រាក់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ជួប​នឹង​បញ្ហា​ខ្វះ​សាច់ប្រាក់​ជាមិនខាន។ ធនាគារ​មិន​អាច​បង្វិល​លុយ​ទាន់​ពេល​ឡើយ ដោយសារតែ​លុយ​ទាំងអស់​នោះ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ខ្ចី​មួយ​ភាគ​ធំ​ទៅ​ហើយ។ អ្នកស្រី ជា សិរី បន្ថែម​ថា បើ​អ្នក​ដាក់​ប្រាក់​បញ្ញើ​មក​ទារ​ប្រាក់​ទាំងអស់​ពី​ធនាគារ​ក្នុង​ពេល​តែ​មួយ នោះ​ធនាគារ​ក៏​ត្រូវតែ​ទារ​ប្រាក់​ពី​អ្នក​ខ្ចី​ទាំងអស់​ក្នុង​ពេល​តែ​មួយ​ដែរ។ អតិថិជន​រាប់​រយ​នាក់​ដែល​បាន​ដាក់​ប្រាក់​បញ្ញើ​នៅ​ធនាគារ APD នៅ​ថ្ងៃទី​១៦...

រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល​ចាប់ពី​ថ្ងៃ​នេះ​តទៅ

រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឱ្យ​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២​សែន​រៀល (២០០០០០​រៀល) ចំនួន ២០​លាន​សន្លឹក ចាប់ពី​ថ្ងៃ​នេះ​តទៅ ដើម្បី​អបអរ​សាទរ​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២៤ នេះ ដោយ​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរ និង​ប្រើប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ២០​ម៉ឺន​រៀល (២០០០០០​រៀល)​ដែល​ជា​ក្រដាស​ប្រាក់​ធំ​បំផុត​របស់​កម្ពុជា ខណៈ​ក្រដាស​ប្រាក់​នេះ​ក៏​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​ពេល​នេះ​ដែរ។ លោក ហ៊ុន ម៉ាណែត...

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​បន្ទាប់ពី​កូនស្រី​ឡើង​កាន់​តំណែង​ជំនួស

លោក ជា ចាន់តូ ត្រូវ​បាន​តែងតាំង​ជា​អគ្គទេសាភិបាល​កិត្តិយស​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ទាប់ពី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ជា សិរី បាន​ឡើង​ជា​ប្រធាន​ជំនួស​ឪពុក​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៩ កក្កដា ដែល​ទើប​ចេញ​ផ្សាយ​នា​ពេលនេះ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ជា ចាន់តូ បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន...

អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​តួនាទី​ជំនួស​ឪពុក​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា

កូនស្រី​បង្កើត​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​លោក ជា ចាន់តូ គឺ​អ្នកស្រី ជា សិរី ត្រូវ​បាន​តែងតាំង​ឱ្យ​ឡើង​កាន់​តំណែង​ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ជំនួស​ឪពុក ខណៈ​កូនៗ​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​ផ្សេង​ទៀត​ក៏​ចូល​ទៅ​កាន់​តំណែង​ជំនួស​ឪពុក​ដែរ បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រកាស​ឱ្យ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជំនួស​លោក ហ៊ុន សែន ដែល​ជា​ឪពុក ដើម្បី​ត្រៀម​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​សម្រាប់​អាណត្តិ​ទី​៧ នេះ។ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​អ្នកស្រី ជា សិរី ជា​អគ្គទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ជំនួស​លោក ជា...

អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ហៅ​ការ​តែងតាំង​កូន​ក្នុង​ស្ថាប័ន​ខ្លួន​ថា​ជា​របប​ដឹកនាំ​ដែល​សម្លាប់​មរតក​និង​ព្រលឹង​ជាតិ

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ហៅ​ការ​តែងតាំង​កូនចៅ​របស់​ខ្លួន​ក្នុង​ស្ថាប័ន​ដែល​ខ្លួន​កំពុង​ដឹកនាំ ថា​ជា​របប​ដឹកនាំ​សង្គម​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​សម្លាប់​មរតក និង​ព្រលឹង​ជាតិ មុន​នឹង​ពួកគេ​កម្ទេច​ពូជសាសន៍​ឯង​ជា​ចុងក្រោយ​ដោយសារ​មាន​លោក ហ៊ុន សែន ធ្វើ​ជា​គំរូ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា គឺ​លោក ហ៊ុន សែន បាន​តែងតាំង​កូនស្រី​របស់​លោក ជា ចាន់តូ អគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​កម្ពុជា ឲ្យ​ទៅ​ជា​អគ្គទេសាភិបាល​រង​នៃ​ធនាគារ​ជាតិ​កម្ពុជា។ ក្នុង​ព្រះរាជក្រឹត្យ​ចុះហត្ថលេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី លោក សាយ ឈុំ កាលពី​ថ្ងៃទី​១ ខែ​មីនា...

Latest news

© 2021, ដេលី. All rights reserved.