October 21, 2013 – Phnom Penh. Riot police men push back about a thousand SL garment factory workers who organise a sit-in in front of Prime Minister Hun Sen’s house. © Thomas Cristofoletti / Ruom 2013
Latest
UN ប្រជុំគ្នាបន្ទាន់អំពីមហន្តរាយនៃការបាក់ទំនប់វារីអគ្គិសនី Kakhovka ប្រទេសអ៊ុយក្រែន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមាន ១៥ប្រទេស បានបើកប្រជុំបន្ទាន់មួយតាមសំណើប្រទេសអ៊ុយក្រែន ដើម្បីពិនិត្យមើលទំហំប៉ះពាល់ និងការបង្កវិនាសកម្មមនុស្សជាតិទៅលើប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារទឹកជន់លិចស្រុកភូមិពីការបាក់ទំនប់វារីអគ្គិសនី Kakhovka នៅក្នុងតំបន់ Kherson នៃភាគខាងត្បូងនៃទឹកដីអ៊ុយក្រែន។
តាមសារព័ត៌មាននៃប្រទេសអ៊ុយក្រែន Kyiv Post បានឱ្យដឹងថា ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជូនសំណើរបស់លោក ហ្សេឡេនស្គី ដោយស្នើបើកកិច្ចប្រជុំជាបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីថ្កោលទោសរុស្ស៊ី ដែលក្រុងគៀវ ចោទថាជាអ្នកបង្កឱ្យបាក់ទំនប់វារីអគ្គិសនី Kakhovka ដោយការវាយប្រហារកម្ទេចទំនប់ទប់ទឹកដ៏សំខាន់មួយនេះ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ុយក្រែន បានហៅរុស្ស៊ី ជារដ្ឋភេរវកម្មដែលបំផ្លាញទំនប់វារីអគ្គិសនីដ៏ធំមួយ...