32 C
Phnom Penh

grand-twins

Latest

ស្ត្រី​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថា​មិន​បាន​ផ្ដិត​មេដៃ​ទទួល​សំណង​និង​ទាមទារ​ឱ្យ​ចាត់​វិធានការ​លើ​ជន​បង្ក

ស្ត្រី​រងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ទាមទារ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ចំពោះ​ជន​បង្ក​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​ខ្លួន​មិន​បាន​ផ្ដិត​មេដៃ​ទទួល​យក​សំណង ២៥០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​នោះ​ទេ ព្រោះ​មាន​គេ​កាន់​ដៃ​យក​ទៅ​ផ្ដិត​មេដៃ​លើ​លិខិត​ទទួល​យក​សំណង ខណៈ​ខ្លួន​កំពុង​សន្លប់​បាត់បង់​ស្មារតី។ ស្ត្រី​ដែល​អះអាង​ថា​ជា​ជនរងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ អ្នកស្រី មុច ស្រីល័ក្ខ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពេល​នេះ​ទារក​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ គាត់ និង​ទារក​នៅតែ​មាន​អាការៈ​ធ្ងន់ធ្ងរ។ អ្នកស្រី​បន្ត​ថា អ្នកស្រី​ទាមទារ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ចំពោះ​ជន​បង្ក​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​គាត់​ពិត​ជា​មិន​បាន​ផ្តិត​មេដៃ​ទទួល​យក​សំណង ២៥០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង​ដូច​ការ​ផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទេ។ អ្នកស្រី​ថា​មាន​គេ​កាន់​ដៃ​គាត់​ឱ្យ​ផ្ដិត​មេដៃ​លើ​លិខិត​កិច្ចព្រមព្រៀង​ទាំង​មិន​ដឹង​ខ្លួន។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៦ ខែ​ធ្នូ បាន​បំភ្លឺ​ថា កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ...