Latest
ជំនួយ១៨លានដុល្លារដែលអាមេរិកនឹងផ្តល់ឱ្យកម្ពុជាឡើងវិញគឺធ្វើឡើងតាមរយៈអង្គការសង្គមស៊ីវិល
មន្ត្រីរបស់ភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានអះអាងថា ជំនួយ ១៨លានដុល្លារដែលសហរដ្ឋអាមេរិកបានផ្អាកក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កន្លងមក ដែលនឹងផ្តល់ឱ្យកម្ពុជាឡើងវិញនោះ គឺពុំបានផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តដោយផ្ទាល់នោះទេ។
មន្ត្រីរបស់ភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ជំនួយ ១៨លានដុល្លារដែលសហរដ្ឋអាមេរិកផ្តល់ឲ្យនោះ គឺសម្រាប់អង្គការសង្គមស៊ីវិលដែលធ្វើការផ្ដោតលើបញ្ហាប្រជាធិបតេយ្យ និងកម្មវិធីសិទ្ធិមនុស្ស ហើយថវិកានេះគឺភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ឬ USAID ជាអ្នកចាត់ចែង។
ប្រភពដដែលបានឲ្យដឹងថា ថវិកានោះពុំបានផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋាភិបាលអាមេរិកនោះទេ...