Latest
ភរិយាលោក យឹម ស៊ីណន អង្វរសុំលោក ហ៊ុន សែន លើកលែងទោសដល់ស្វាមីរបស់ខ្លួន
ភរិយារបស់លោក យឹម ស៊ីណន អង្វរសុំឱ្យលោក ហ៊ុន សែន លើកលែងទោសដល់ស្វាមីរបស់អ្នកស្រី ព្រោះការលើកឡើងរបស់ស្វាមីអ្នកស្រី គឺជាកំហុសដែលគិតខ្លី និងឆេវឆាវមួយពេលប៉ុណ្ណោះ។
អ្នកស្រី សុផាត មករា ដែលត្រូវជាភរិយារបស់លោក យឹម ស៊ីណន បានសរសេរលើទំព័រហ្វេសប៊ុករបស់អ្នកស្រីនៅថ្ងៃទី២៤ មីនា នេះថា អ្នកស្រីសូមលើកម្រាមដៃទាំង១០ អង្វរលោក ហ៊ុន សែន សូមមេត្តាអនុគ្រោះដល់ប្តីរបស់អ្នកស្រីផង ដើម្បីឱ្យកូនៗរបស់អ្នកស្រីបានជួបឪពុករបស់គេវិញ...