Latest
លោក សម រង្ស៊ី ថាគម្រោងព្រែកជីកហ្វូណនបម្រើឱ្យផលប្រយោជន៍ចិន ខណៈមន្ត្រីកម្ពុជាចោទតបវិញថាជាអំពើក្បត់
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ចោទថាគម្រោងព្រែកជីកហ្វូណន ជាគម្រោងបម្រើឱ្យផលប្រយោជន៍ចិនកុម្មុយនីស្ត ហើយព្រែកជីកនេះក៏អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅពលរដ្ឋខ្មែរដែរ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាចោទថាការលើកឡើងបែបនេះ គឺជាអំពើក្បត់។
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៥ មេសា នេះថា គម្រោងព្រែកជីកហ្វូណនដែលភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់សមុទ្រក្នុងខេត្តព្រះសីហនុ អាចនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់បរិស្ថាន និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅថ្ងៃអនាគត។
លោកបន្ថែមថា រដ្ឋាភិបាលខ្មែរដែលស្ថិតនៅក្រោមបង្គាប់លោក ហ៊ុន សែន បានសម្រេចសាងសង់ព្រែកជីកនេះតាមសំណើចិនកុម្មុយនីស្តយ៉ាងតក់ក្រហល់ ដោយគ្មានស្មារតីទទួលខុសត្រូវឡើយ ព្រោះថារដ្ឋាភិបាលកម្ពុជាមិនទាន់បានធ្វើការសិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ...