42.2 C
Phnom Penh

40101

Latest

លោក សម រង្ស៊ី ថា​គម្រោង​ព្រែកជីក​ហ្វូណន​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន ខណៈ​មន្ត្រី​កម្ពុជា​ចោទ​តប​វិញ​ថា​ជា​អំពើ​ក្បត់

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​គម្រោង​ព្រែកជីក​ហ្វូណន ជា​គម្រោង​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចិន​កុម្មុយនីស្ត ហើយ​ព្រែកជីក​នេះ​ក៏​អាច​នាំមក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ខ្មែរ​ដែរ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា​ការ​លើកឡើង​បែប​នេះ គឺ​ជា​អំពើ​ក្បត់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មេសា នេះ​ថា គម្រោង​ព្រែកជីក​ហ្វូណន​ដែល​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​កាន់​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ អាច​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​អនាគត។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន បាន​សម្រេច​សាងសង់​ព្រែកជីក​នេះ​តាម​សំណើ​ចិន​កុម្មុយនីស្ត​យ៉ាង​តក់ក្រហល់ ដោយ​គ្មាន​ស្មារតី​ទទួល​ខុសត្រូវ​ឡើយ ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ...