Latest
រដ្ឋាភិបាលយកថ្ងៃទី២៦-ឧសភា-២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ
រដ្ឋាភិបាលកម្ពុជាសម្រេចយកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤។
នាយករដ្ឋមន្ត្រីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេចកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីមុខងារសាធារណៈ និងប្រធានស្ថាប័នពាក់ព័ន្ធ អនុវត្តនូវសេចក្តីសម្រេចខាងលើ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក...