Latest
អាជ្ញាធរព្រមានចាត់វិធានការពលរដ្ឋរងគ្រោះដែលទិញបុរី VIP បន្ទាប់ពីពួកគេតវ៉ាបិទផ្លូវ
អាជ្ញាធររាជធានីភ្នំពេញព្រមានចាត់វិធានការច្បាប់លើពលរដ្ឋរងគ្រោះដែលទិញបុរី VIP បន្ទាប់ពីពួកគេតវ៉ាបិទផ្លូវ ដោយស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន ឲ្យជួយដោះស្រាយ ដោយសារក្រុមហ៊ុនបានយកប័ណ្ណកម្មសិទ្ធិរបស់ពួកគេទៅដាក់បញ្ចាំ។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋដែលទិញបុរីនៅក្រុមហ៊ុន VIP បានផ្ទុះការតវ៉ាបិទផ្លូវលេខ២១៧ ត្រង់ចំណុចមុខបុរី ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈពួកគេមិនទទួលបានដំណោះស្រាយ។
ពលរដ្ឋប្រមាណ ១០០នាក់ដែលធ្វើការតវ៉ាកាលពីថ្ងៃទី១៩ ខែមីនា នេះ...