Latest
ស្ថាប័នបោះឆ្នោតថៃប្រកាសថាបក្សប្រឆាំងចលនាឆ្ពោះទៅមុខជាបក្សឈ្នះឆ្នោត ខណៈលោក ប្រាយុទ្ធ ធានាការផ្ទេរអំណាច
គណៈកម្មាធិការបោះឆ្នោតរបស់រាជាណាចក្រថៃ ប្រកាសជាផ្លូវការអំពីជ័យជម្នះរបស់គណបក្សប្រឆាំង ចលនាឆ្ពោះទៅមុខ ដែលដណ្ដើមអាសនៈបានច្រើនជាងគេនៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៤ ឧសភា។
យោងតាមសារព័ត៌មាន The Star នៃប្រទេសម៉ាឡេស៊ី គណៈកម្មាធិការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី២៥ ឧសភា បានទទួលស្គាល់អាសនៈរបស់គណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះបានអាសនៈ១៥១ ហើយក៏ទទួលស្គាល់ផងដែរគណបក្សប្រឆាំងធំមួយទៀត គឺបក្សភឿថៃ ដែលបានអាសនៈ១៤១។
ជាមួយគ្នានេះ ស្ថាប័នបោះឆ្នោតរបស់រាជាណាចក្រនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏បានទទួលស្គាល់បក្សជាច្រើនទៀត ដូចជាបក្សភូមិឆៃថៃ បាន ៧១អាសនៈ បក្សប៉ាល្ល័ងប្រាចារ៉ាត់...