Latest
អ្នកឃ្លាំមើលថារដ្ឋសភាដែលតាក់តែងច្បាប់ក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ក្រោមការដឹកនាំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន ស្ថាប័នរដ្ឋសភាដែលជាស្ថាប័នតាក់តែងច្បាប់បានក្លាយទៅជាស្ថាប័នរណបឱ្យស្ថាប័នអនុវត្តច្បាប់ទាំងស្រុង ដែលផ្ទុយស្រឡះទៅនឹងខ្លឹមសារដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ថា នៅពេលដែលស្ថាប័នតាក់តែងច្បាប់មួយធ្វើខ្លួនរណបជាមួយស្ថាប័ននីតិប្រតិបត្តិ នឹងធ្វើឲ្យរបបនយោបាយកម្ពុជាឃ្លាតឆ្ងាយពីរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សជាមិនខាន ហើយឃ្លាតឆ្ងាយពីឆន្ទៈរបស់ពលរដ្ឋ និងផលប្រយោជន៍ជាតិដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញថែមទៀត។
លោកបន្តថា រដ្ឋសភាត្រូវនាំគ្នាចងក្រងច្បាប់ដែលតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋពិតប្រាកដ ហើយមានខ្លឹមសារស្របទៅនឹងច្បាប់កំពូលរបស់ខ្លួន គឺរដ្ឋធម្មនុញ្ញ ដើម្បីដាក់ឱ្យស្ថាប័នរដ្ឋាភិបាលយកទៅអនុវត្តក្នុងវត្ថុបំណងដើម្បីថែរក្សា និងប្រមូលយកផលប្រយោជន៍នានាសម្រាប់ពលរដ្ឋដែលជាម្ចាស់ប្រទេស...